ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលជំនួយឧបត្ថម្ភសប្បុរសធម៌ ក្រុមហ៊ុនហុង​ដាស្រីអូន​ខេត្តកំពត
Fri,09 April 2021 (Time 03:07 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 384នាក់)


ខេត្តកំពត៖ដើម្បីចូលរួមចំណែកក្នុងប្រយុទ្ធប្រឆាំ​ង​ជំងឺកូវីដ​១៩ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០​២១ ក្រុម​ហ៊ុនហុងដាស្រីអូន​ខេត្តកំពត បាននាំយក​ថវិការ និងសម្ភារៈមួយចំនួនរួមមាន៖ម៉ាស​ចំនួន​៥​០០០ម៉ាស ទឹកអាកុ​ល៦០លីត្រ និងថវិកាចំនួន១០០០ដុល្លា ផ្តល់ជូន​ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈ​អភិបាលខេត្តកំពត និងជាប្រធានគ​ណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ខេត្ត ដើម្បី​ជួ​យក្នុ​ងគោលដៅ រួមចំណែ​កប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ក្នុងឱកាសនោះ​ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បា​នចាត់​ទុកអំ​ណោយ​ទាំងអស់នេះ ពិតជា​មាន​សារៈសំខាន់ក្នុង​ការឆ្លើយតបទៅ​នឹងស្ថា​នភាពបច្ចុប្បន្ន ដែលរាជរដ្ឋាភិ​បាលក៏​ដូចជា​រដ្ឋបាល​ខេត្ត បាននឹង​កំពុងព្រួយបារម្ភ និង​យកចិត្តទុកដាក់ ក្នុងកា​រប្រយុទ្ធប្រឆាំងជំ​ងឺកូវីដ១៩ ស្របពេល​ដែល​ជម្ងឺ​ដ៏កាចសាហាវមួយនេះ កំពុងគម្រាម​កំហែងដល់អាយុជីវិត ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជា​ពលរដ្ឋ​នៅក្នុងពិភពលោក។

ក្នុងនោះ​ឯកឧត្តម អភិបាលខេត្តក៏បានថ្លែងអំ​ណរគុណ ចំពោះលោក ហាន ម៉េងលី និងលោកស្រី ផូវ ​សោភ័ណ្ឌ ជាសប្បុរស​ជនម្ចាស់ហា​ងលក់ម៉ូតូហុងដា ស្រីអូនខេត្តកំពត ដែលតែងតែ​ចូលរួម​ចំណែ​កឧបត្ថម្ភសម្ភារៈ និងថវិកា ដល់រដ្ឋបាលខេត្ត​កំពតនាពេលនេះ និងពេលកន្លងទៅ ដើម្បីរួម​ចំណែក​ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត ដែលកំពុងតម្រូវការចាំបាច់ ជួយដល់​ប្រជា​ពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័​កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ក្នុងគោល​ដៅរួមចំណែ​កបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14618 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
40489 នាក់
ខែនេះ :
301984 នាក់
3 ខែនេះ :
667432 នាក់
សរុប :
13967472 នាក់