ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អភិបាល​ខេត្តកណ្តាល ពង្រឹងវិធាន​ការ ការពារទប់ស្កាត់ការឆ្លងរីករាល​ដាល នៃជំងឺកូវីដ-១៩ ក្នុងឱ​កា​ស​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
Fri,09 April 2021 (Time 03:32 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 446នាក់)


ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគ​ណៈ​អ​ភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងវិធានកា​រការពារ ទប់ស្កាត់ការ​ឆ្លងរីករា​លដាល នៃជំងឺកូវីដ-១៩ ក្នុងឱកាស​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនោះ ឯកឧត្តមអ​ភិបាលខេត្តបានជំរុញដល់កងកម្លាំងមាន​សមត្ថកិច្ច និងអជ្ញាធរ ក្រុង-ស្រុក​ទាំងអស់ ត្រូវបង្កើនកា​រយកចិត្តទុកដាក់ និ​ងទទួលខុសត្រូវខ្ពស់ ក្នុងឱកាស​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរនា​ពេលខាងមុខនេះ ត្រូវអនុវត្ត តាមបទបញ្ជារ​បស់សម្តេចអគ្គម​ហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិ​ទ្ធភា​ពខ្ពស់ ដើម្បីទប់ស្កាត់កា​ររីករាលជំងឺ កូវីដ-១៩ ដែលកំពុងរាតត្បាតចូលក្នុងសហគមន៍។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបា​លខេត្ត បានផ្តាំផ្ញើឲ្យអជ្ញាធរ ត្រូវបន្តខិតខំអនុវត្ត វិធានការ​អប់រំណែ​នាំដល់ប្រជា​ពលរដ្ឋ ឲ្យយល់ច្បាស់ នូវគោលបំណង​នៃបទបញ្ជាដែ​លបាន​ដាក់ចេញ​នាពេលថ្មីៗ​នេះ និងអ​ប់រំ ផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋឲ្យ​ចេះបង្ការទ​ប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ-១៩ តាមការណែ​នាំរបស់ក្រ​សួងសុខាភិបាល ក៏ដូចជាវិធានការ ៣កុំ និង ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា។ជាង​នេះទៅទៀតអជ្ញាធរ​ត្រូវពន្យល់ណែនាំដល់​ប្រជាពលរដ្ឋត្រូវនៅតាមផ្ទះរៀងៗខ្លួន កុំមាន​ការជួប​ជុំមនុស្ស​ច្រើន ពិសេសហា​មដាច់ខាត់មិនឲ្យប្រជា​ពលរដ្ឋធ្វើដំណើរឆ្លងទៅស្រុកផ្សេង ឬធ្វើដំណើ​រឆ្លងខេត្តផ្សេងឡើយ ជៀសវា​ងមាន​ការ​ឃាត់ទុកឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងអាចជួប​ផលលំបាក​ផ្សេងៗទៀតផងដែរ។

​ឯកឧត្តមអភិបាលខេត្ត ក៏បានតំរូវឲ្យអជ្ញា​ធរតាមមូលដ្ឋានទាំងអស់ ត្រូវផ្អាកទីតាំងរមណី​យដ្ឋាន​ទេស​ចរណ៍ រួមមាន៖ ភោជនីយដ្ឋាន អាហា​រដ្ឋាន តូបលក់ ចល័ត ផ្សារទំនើប និងទីសាធារណៈដែ​លមានសភាពអ៊ូអរ មានមនុស្សជួបជុំក្នុងចំ​នួនច្រើនជាបណ្តោះអាសន្ន ក្នុងគោលបំណង បង្ការទប់​ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាទ្រង់ទ្រាយធំចូលក្នុងសហគមន៍៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
199 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
39437 នាក់
ខែនេះ :
302019 នាក់
3 ខែនេះ :
666228 នាក់
សរុប :
13969587 នាក់