ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អាជ្ញាធរក្រុ​ងប៉ោយប៉ែត បន្តចុះ​ពិនិត្យតា​មទីតាំង​KTV ក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសា​ល ឌីស្កូតែក និ​ងបៀរហ្កាឌិន) និង​អប់រំផ្សព្វផ្សាយ ​ពីវិធានការរបស់​ក្រសួង​សុខាភិបាល និងប្រមុខ​រាជ​រដ្ឋាភិ​បាល
Fri,09 April 2021 (Time 12:00 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 419នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បី​ជា​កា​រក្រើន​រំលឹង និងដា​សតឿន​អារម្មប្រ​ជា​ពលរដ្ឋ​កុំ​ឲ្យ​មា​នការ​ភ្លេចខ្លួន​ក្នុង​ការ ការពារតាមការ​ណែនាំ​របស់ក្រសួងសុខាភិបាល ក៏ដូចជា​វិធានការ (៣កុំ, ៣ការពារ) របស់​រាជ​រដ្ឋាភិ​បាលកម្ពុជានោះ គណៈបញ្ជាកា​រឯកភា​ពក្រុង​ប៉ោយប៉ែត ដឹកនាំដោយ​លោក គាត ហ៊ុល ប្រ​ធាន​គណៈ​បញ្ជាការឯ​ក​ភាពក្រុង និង​ជា​អភិបាល នៃគណៈអភិ​បាលក្រុង អមដំណើ​រដោយ​លោក​វរសេនី​យ៍​ឯក ហាំ វណ្ណៈ មេបញ្ជា​ការវ​រកា​រពារព្រំដែ​នគោក ៨៩១ ,លោក​វរ​សេនី​យ៍ត្រីនួន​ នីណារ៉ូ មេ​បញ្ជា​កា​រមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង ,លោកវរ​សេនី​យ៍ទោ បោ​ន សីហា អធិការ ស្តីទីក្រុង ,លោ​ក ចូវ សុភឿត ប្រធានការិយា​ល័យ រៀបចំ​ដែនដី នគរូមនីយកម្ម និងសំណង់​ភូមិបាលក្រុង ,លោក​វរសេ​នីយ៍ទោ បោន ភក្ត្រា អធិការរងក្រុង ទទួលបន្ទុក​នាយផ្នែកច​រាចរណ៍ ,លោក ម៉ក់ រ​តនា អនុប្រធា​នការិយាល័យ​សាធារ​ណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នា​ប់សាធារ​ណៈ​ក្រុង ,លោ​ក ​ភោគ លន ចៅសង្កាត់ប៉ោយប៉ែត រួមនឹងអាជ្ញាធរមូ​លដ្ឋាន នៅយប់ថ្ងៃទី៨ ខែមេ​សា ឆ្នាំ​២០២១ បាន​អញ្ជើញបន្ត​ចុះពិនិត្យតាម​ទីតាំង KTV ក្លឹបក​ម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀ​រហ្កា​ឌិន) និងអប់រំ និងផ្សព្វផ្សាយ​សារាចរ​ណែនាំ​របស់ក្រសួងសុខាភិបាល និង​ប្រមុខរា​ជរដ្ឋាភិ​បាល​កម្ពុជា ដើម្បី​បង្ការ និង​ទប់ស្កាត់​កា​រឆ្លងរាល​ដាល ​នៃជំងឺកូវីដ១៩ ទៅដល់​សហគមន៍​ទ្រង់​ទ្រាយ​ធំ។

ក្នុងដំណើ​អញ្ជើញ​ចុះផ្សព្វផ្សាយ​អំ​ពីវិធាន​ការ​រប​ស់​ក្រ​សួង​សុ​ខាភិបាល និងប្រមុខ​រាជ​រដ្ឋាភិ​បាល​កម្ពុជា គឺ​"៣កា​រពារ និង ៣កុំ " នៅតាម​ដង​ផ្លូវ​សាធារណៈ និង​តំបន់ទី​ប្រជុំជននានា ក្នុង​ភូមិសា​ស្ត្រ​ក្រុង​ប៉ោយប៉ែតនេះដែរ គណៈប​ញ្ជាការឯកភាពក្រុង​ បានប្រើឧ​បករណ៍បំពង​សម្លេង(មេក្រូ) ដោយ​យក​សារស​ម្លេងអ​នុសាស​ន៍របស់​សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា ​ដែល​បាន​ណែ​នាំ​ឲ្យប្រជា​ពលរដ្ឋ ​ត្រូវ​អនាម័​យខ្លួន​ប្រាណ​​ឲ្យបាន​ល្អ ពាក់​ម៉ាស បាញ់អាលកុល​ឲ្យបានញឹ​កញាប់ ​ត្រូវរក្សារ​កំលាត​សុវត្ថិ​ភាព ពោល​គឺកុំនៅផ្តុំគ្នា ​កុំប៉ះពា​ល់គ្នា កុំចា​ប់ដៃគ្នា កុំគៀកស្មាគ្នា ដើម្បី​រួមគ្នា​ការ​ពារ និងទ​ប់ស្គាត់​នូវជំងឺដ៏​សាហាវ​នេះឲ្យបាន ដើម្បី​​ឲ្យ​សេដ្ឋកិ​ច្ចក្នុង​គ្រួសារ ដ៏ដូច​ជា​ប្រទេស​របស់​យើង​ល្អប្រសើរ​ឡើងវិញ។​

ជាមួយគ្នា​នោះដែរ​លោក គាត ហ៊ុល នៅតែបន្តស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវសហការ​ជាមួយ​អាជ្ញាធរ​ នៅ​ពេល​មា​នអា​ការៈ​មិនសូវស្រួលខ្លួន ពោលគឺខុស​ប្រក្រតី និង​មា​នការ​សង្ស័យណាមួយ​ ត្រូ​វរា​យ​ការ​ជូន​អាជ្ញាធរភ្លាម​ ដើម្បី​ងាយស្រួល​ក្នុងការគ្រប់គ្រង​ស្ថានកា​រទាន់ពេល ដើម្បី​បញ្ជៀ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ដ៏សា​ហាវ​នេះ​កាន់តែកើនឡើងៗ ​ខណៈ​ជំងឺ​នេះ​នៅក្នុង​ប្រទេ​សមិន​ទាន់ធូស្បើយ​នៅ​ឡើយ​នោះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13946 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
39817 នាក់
ខែនេះ :
301312 នាក់
3 ខែនេះ :
666760 នាក់
សរុប :
13966800 នាក់