ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម​ ជាវ​ តាយ​ អញ្ជើញចុះសួរសុខទុក្ខ និ​ងចែកអំណោយដល់ប្រជា​ពលរដ្ឋងាយរង​គ្រោះបំផុត ចំនួន១​២៦គ្រួសារ នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ
Thu,08 April 2021 (Time 07:06 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 382នាក់)


ខេត្តកំពត៖នៅព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលខេត្ត និងជាប្រធាន​គ​ណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានដឹកនាំសមាជិក សមាជិ​ការ កងកម្លាំង​ទាំងបី ប្រធា​នមន្ទីរ អង្គភាព អញ្ជើញចុះ​សួរសុខទុក្ខ និងចែ​កអំណោយជូន​ដល់ប្រជាព​លរដ្ឋងាយរង​គ្រោះបំផុត ចំនួន១២​៦គ្រួសារ នៅស្រុកប​ន្ទាយមាស និងស្រុកអង្គរជ័យ ខេត្តកំពត។

ថ្លែងនៅក្នុ​ងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំ​ផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកា​កបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិ​តគូរខ្ពស់ពី​សុខ​ទុក្ខ និងមានការដោះ​ស្រាយបញ្ហាប្រឈមនានា ជូនបងប្អូន​ប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិ​សាសន៍ ពណ៌សម្បុរ ឬ​និន្នាការនយោបាយ ដោយមិនដែលទុកចោល​ឲ្យប្រជាព​លរដ្ឋណា​ម្នាក់ស្លាប់​ដោយ​អត់ស្បៀងអាហា​រ និងមិនមានការដោះស្រាយអ្វីឡើយ។​ជា​មួយ​នេះផងដែរ ឯក​ឧត្តម អភិបាលខេត្ត បានបន្តទៀតថា បើទោះបីអំណោ​យដែលបានចែ​កជូនប្រជាពល​រដ្ឋនាពេ​លនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយ​សម្រាលការលំ​បាកខ្វះខាត​របស់បងប្អូន​បានមួយ​គ្រាផងដែរ។

ឯកឧត្តមក៏បានក្រើនរំលឹ​កអំពាវនាវដ​ល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្ត​ទុកដាក់ឲ្យ​បានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតា​មវិធានការណែនាំ​របស់ក្រសួងសុខា​ភិបា​លឱ្យ​បានគ្រប់ៗគ្នា នូវវិធានការ ៣ការពារ(ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង ៣កុំ(កុំចូល​ទៅក​ន្លែងបិ​ទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូល​រួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។
អំណោយកាកបាទក្រហមចែកជូន​ប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងនោះ
-ម៉ោង៨.០០ព្រឹក ប្រារព្ធធ្វើនៅបរិវេនវត្តសំរោង ស្រុកបន្ទាយមាស ​ប្រជាពលរដ្ឋចំនួន៥៨គ្រួសារ ក្នុង​០១គ្រួសារ ទទួលបាន៖ អង្ករ ២៥kg មី១កេះ ទឹកត្រី១យួរ ស្ករស១kg និងថវិកា២ម៉ឺនរៀល ព្រមទាំ​ងបានឧ​បត្តម្ភជូនទីប្រឹក្សាយុវជន យុវជនកាក​បាទក្រហម អ្នកស្មគ្រ័ចិត្តកាកបាទក្រហម នគរបាល កងរាជ​អាវុធហត្ថ និងប្រជាការពារ សរុបចំនួន៥៧ម៉ឺនរៀល
-ម៉ោង៩.០០ព្រឹក ប្រារព្ធធ្វើនៅបរិវេនវិទ្យាល័​យ ហ៊ុន សែន អង្គស្តុក ស្រុកអង្គរជ័យ ប្រជាពលរដ្ឋចំ​នួន៦៨គ្រួ​សារ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥kg មី១កេះ ទឹកត្រី១យួរ ស្ករស១kg និង​ថវិកា​២​ម៉ឺនរៀល ព្រមទាំងបានឧបត្តម្ភជូនទីប្រឹក្សាយុ​វជន យុវជនកាកបាទក្រហម អ្នកស្មគ្រ័ចិ​ត្តកាកបាទ​ក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ សរុបចំនួន៥៦ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
473 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
39711 នាក់
ខែនេះ :
302293 នាក់
3 ខែនេះ :
666502 នាក់
សរុប :
13969861 នាក់