ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អភិបាលខេត្តប៉ៃលិន​ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍ បទបញ្ជារបស់រាជរដ្ឋាភិបាល ​លើការបិទកា​រធ្វើដំ​ណើរឆ្លងពី​ខេត្តមួយទៅខេត្តមួយ
Thu,08 April 2021 (Time 03:31 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 372នាក់)


ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាលនៃគ​ណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគ​ណៈ​កម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវី​ដ១៩ និងមានការចូលរួមពីឯកឧត្តម អ្នកតំណាង​រាស្ត្រមណ្ឌល​ប៉ៃលិន កាល​ពីថ្ងៃទី​០៧ ខែមេ​សា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួត​ពិនិត្យតាមគោលដៅ ក្នុងព្រំប្រ​ទល់​ជាប់ខេត្តបាត់ដំបង ក្នុងគោ​លបំណងពង្រឹកការអនុវត្តបទបញ្ជា​របស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីកា​របិទការធ្វើដំណើរឆ្លងកា​ត់ពីខេត្តមួយ​ទៅខេត្តមួយ ជាបណ្តោះអា​សន្ន រយៈពេល១៤ថ្ងៃ ចាប់ពី​ម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់​ការឆ្លងរាល​ដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។

នៅក្នុងឱកា​សនោះ លោកជំទាវ បានផ្តាំផ្ញើដល់កងកម្លាំង​ទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តន៍​តាម​បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបាន​ម៉ឺងម៉ា​ត់ និងមានប្រសិទ្ធភាពខ្ពស់ ។

នៅចំពោះមុខកងកម្លាំង​គ្រប់គោលដៅ លោកជំទាវអភិបាលខេត្ត ក៏បានផ្តាំផ្ញើឱ្យខិតខំអនុវត្តន៍វិ​ធានការ​អប់រំ ណែនាំ ដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ នូវគោលបំណង នៃបទបញ្ជា ដែលបានដាក់​ចេញនាពេលថ្មីៗនេះ និងអប់រំផ្សព្វផ្សា​យ ដល់ប្រជាពលរដ្ឋឱ្យចេះបង្ការ ទប់ស្កាត់ កុំឱ្យឆ្លងជំងឺកូវី​ដ១៩ តាមការណែនាំ​របស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ (៣កុំ, ៣ការពារ) របស់រាជ​រដ្ឋាភិ​បាលកម្ពុជា។

គោលដៅ ដែលខេត្តប៉ៃ​លិន បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ មានចំនួន៦សំខាន់ៗរួមមាន៖
១- ផ្លូវជាតិ​លេខ៥៩(ព្រំប្រទល់អូរសួស្តី)
២- ព្រំប្រទល់អូរដំបង~សំឡូត
៣- ព្រំប្រទល់ភូមិភ្នំកុយ~កំរៀង(បាត់ដំបង)
៤- ព្រំប្រទល់ភូមិដីស~ ស្រុកបវេល
៥~ ព្រំប្រទល់ឡាក់១៨~ កំរៀង(បាត់ដំបង)
៦~ ព្រំប្រទល់ភូមិអូរចិតប្រាំ~ស្រុករ​តនមណ្ឌល(បាត់ដំបង)៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
424 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
39662 នាក់
ខែនេះ :
302244 នាក់
3 ខែនេះ :
666453 នាក់
សរុប :
13969812 នាក់