ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យគោល​ដៅអនុវត្ត​បទបញ្ជារបស់រាជរដ្ឋាភិ​បាល លើការបិ​ទការធ្វើ​ដំណើរឆ្លង​កាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ
Wed,07 April 2021 (Time 09:24 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 415នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រោយយពីប្រមុខរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចស្តីពីការហាមឃាត់ការ ធ្វើដំណើរឆ្លងកាត់ចេញ ចូល ពីខេត្តមួយទៅខេត្តមួយ និងបិទរមណីដ្ឋានទេសចរណ៍ នៅទូទាំង​ប្រទេសជាបណ្តោះអាសន្ន គិតចាប់ពីពេលនេះ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីទ​ប់​ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩នោះ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិ​បាល នៃ​គណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការ​នៃស្នង​ការដ្ឋាននគរបាល​ខេត្ត លោកឧត្តមសេ​នីយ៍ត្រី បោន ប៊ិន មេបញ្ជា​ការកងរាជ​អាវុធ​ហត្ថខេត្ត បានអញ្ជើញចុះត្រួត​ពិនិត្យតាមគោលដៅក្នុងស្រុកជាប់ព្រំប្រទ​ល់ខេត្តបាត់ដំបង និងប​ន្តចុះ​ទៅតាមគោល​ដៅផ្សេងៗទៀត ក្នុងគោល​បំណងពង្រឹកកា​រអនុវត្តន៍បទ​បញ្ជារបស់ប្រ​មុខរា​ជ​រដ្ឋាភិ​បាល ដើម្បីបង្ការ និងទប់ស្កាត់កា​រឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍ទ្រង់​ទ្រាយធំ។

នៅក្នុងឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត បានផ្តាំផ្ញើ​ដល់កងកម្លាំងទាំងអស់ ត្រូវយក​ចិត្ត​ទុក​ដាក់ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបានម៉ឺង​ម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ និងស្នើឱ្យខិតខំអនុវត្តវិធាន​ការអប់រំ ណែនាំ ដល់ប្រជាព​លរដ្ឋឱ្យយ​ល់ច្បាស់ នូវ​គោលបំណង នៃបទបញ្ជា ដែល​បានដាក់ចេញនាពេលថ្មីៗនេះ និងអប់រំផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋឱ្យចេះបង្ការ ទប់ស្កាត់ កុំឱ្យឆ្លងជំងឺកូវីដ១៩ (Covid-19) តាមការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ (៣កុំ, ៣ការពារ) របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនោះឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តល់ជូនក​ងកម្លាំងដែលឈរជើ​ងតាមព្រំប្រទល់នីមួយៗ នូវ​អង្ករ១០០គក, ទឹកបរិសុទ្ធ២០យួរ, មី៦កេសតូច, ទឹកត្រី៥យួរ, ទឹកស៉ីអ៉ីវ៥យួរ, ត្រីខ១កេស
និងឧ​បត្ថម្ភម្ហូប​ដល់កម្លាំង ក្នុងមួយគោល​ដៅ ថវិកា៨០ម៉ឺនរៀល។គោល​ដៅ ដែលខេត្ត បានដា​ក់ប៉ុស្តិ៍ត្រួតពិនិត្យ មានចំនួន៧សំខាន់ៗរួមមាន៖
១- ស្រុកមង្គលបូរី០២គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង
២- ស្រុកម៉ាឡៃ ០២គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង
៣- ព្រះនេត្រព្រះ០១គោលដៅ ព្រំប្រទល់ជាមួយខេត្តសៀមរាប
៤- ស្រុកភ្នំស្រុក០១គោលដៅ ព្រំប្រទល់ជាមួយខេត្តសៀម និងឧត្តរមានជ័យ
៥-ស្រុកថ្មពួក ០២ គោលដៅ ព្រំប្រទល់ជាមួយខេត្តឧត្តរមានជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14433 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
40304 នាក់
ខែនេះ :
301799 នាក់
3 ខែនេះ :
667247 នាក់
សរុប :
13967287 នាក់