ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បុរសម្នាក់ស្លាប់ភ្លាមៗ​នឹងកន្លែង ក្រោយពី​បើកម៉ូតូលឿន​ទៅបុករថយន្តធុនធំ ខូចចតលើ​ទ្រូងផ្លូវ​គ្មានភ្លើង​សម្គាល់
Wed,07 April 2021 (Time 08:49 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 402នាក់)


ខេត្តបន្ទាយមានជ័យ៖បុរស​ម្នាក់​បានស្លាប់​ភ្លាមៗនៅ​នឹងកន្លែង​កើតហេតុ បន្ទាប់ពី​បើកម៉ូតូ​ក្នុង​ល្បឿ​ន​លឿន​ខ្វះការ​ប្រុង​ប្រយ័ត្ន​ ទៅបុករថយន្តធុនធំខូច​ដែលកំពុង​តែ​ចតលើទ្រូងផ្លូវ​ កាលពី​វេលា​ម៉ោង​៧​និង៤០នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេ​ខ៥ ត្រង់​ចំណុចចន្លោះ​បង្គោល​គីឡូម៉ែ​ត្រលេខ៣​៧២-៣៧៣ ស្ថិតក្នុងភូមិ​ថ្មី ឃុំសំរោង ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកអូរ​ជ្រៅ បានឲ្យដឹងថា ជនរងគ្រោះ​មាន​ឈ្មោះរ៉ន សារុំ ភេទប្រុស អាយុ៣០ឆ្នាំ រស់​នៅភូមិ​រ៉ាចំហៀង ឃុំឬស្សីក្រាំង ​ស្រុកមោង ខេត្តបាត់ដំបង។

នគរបាលស្រុកអូរជ្រៅបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ បានបើកម៉ូតូ១​គ្រឿងពីកើត​ទៅលិ​ចក្នុង​ល្បឿនលឿន បើកមកដល់ចំណុ​ចកើតហេតុក៏រេចង្កូត ទៅបុករថ​យន្តធុ​នធំពីក្រោយ ដែលខូ​ចដាច់គ្រ​ឡេចតនៅលើទ្រូងផ្លូវ ដោ​យដាក់មែ​កឈើចំនួន​៣កន្លែងដែរ តែមិន​ភ្លើងបំភ្លឺជា​សម្គាល់ បណ្តាលជនរងគ្រោះ​ស្លាប់ភ្លាមៗនៅនឹងកកន្លែង។

ក្រោយកើតហេតុអ្នកបើក​អ្នកបើករថយន្ត​បានរត់គេចខ្លួនបាត់ បន្សល់ទុក​រថយន្តដែលខូច ម៉ូតូខូច​ធ្ងន់ និងរថយន្តខូ​ចស្រាល។រថយន្ត​ និងម៉ូតូនគរ​បាលចរាចរណ៍ស្រុកអូរ ជ្រៅយកមក​រក្សាទុក​នៅអធិកា​រដ្ឋាននគរបាលស្រុកអូរជ្រៅ រងចាំស្រាវជ្រាវរកម្ចាស់មកដោះ​ស្រាយនៅពេលក្រោយ។ដោយឡែក​សពជ​នរង​គ្រោះ ត្រូវបាននគរបាលប្រគ​ល់ជូនក្រុមគ្រួសារ យកទៅចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15368 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
41239 នាក់
ខែនេះ :
302734 នាក់
3 ខែនេះ :
668182 នាក់
សរុប :
13968222 នាក់