ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បុរសម្នាក់បើ​កគោយន្តកន្ត្រៃ បាក់សាក់ស៊ី​កៀប​ខ្ទប់ទៅ​នឹងដែកទទឹងដៃ​ចង្កូត​គោយន្ត បណ្តាល​ឲ្យ​ការ៉ុង​ស្រូវសង្កត់ពីលើស្លាប់ភ្លាមៗ
Wed,07 April 2021 (Time 08:28 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 444នាក់)


ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ត្រូវការ៉ុង​ស្រូវ​សង្កត់ពី​លើស្លាប់មួយរំពិច ក្រោយពី​បើកគោយន្តក​ន្ត្រៃ​ដឹក​ស្រូវធ្ងន់​ពេក​ បណ្តា​លឲ្យបាក់​សាក់ស៊ី​កៀបខ្ទប់​ទៅនឹងដែក​ទទឹង​ដៃចង្កូត​គោយន្ត។

ហេតុការណ៍បានកើតឡើង ​កាលពីវេលាម៉ោង​៤និង២០នាទីល្ងាច ថ្ងៃទី៦ ​ខែមេសា ឆ្នាំ២០​២១ នៅចំ​ណុចអូតាតោ ស្ថិតក្នុងភូមិសាស្ត្រភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

នគរបាលរដ្ឋបាល​ឃុំភ្នំលៀបបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សែម មុំ អាយុ៤៨ឆ្នាំ ភេទប្រុស នៅភូមិក្បាលក្របី ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នគរបាលរដ្ឋបាលបានបញ្ជាក់ឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបាន​ស៊ីឈ្នួលដឹ​កស្រូវឲ្យគេ បន្ទាប់ពីច្រូតកាត់បោកបែ​នរួចមាន​គោយន្ត​ជាច្រើនគ្រឿង​បើកគម្លាត​ពីប្រហែលជា​១០០ម៉ែត្រជ​នរងគ្រោះ បើកនៅកណ្តាលគេ ពេលបើកមកចំណុចកើតហេតុ រ៉ឺម៉កគោយន្តកន្ត្រៃបា​ក់សាក់ស៊ី បណ្តាលឲ្យការុងស្រូវរអិ​លមកមុខខ្ទប់​កៀបអ្នកបើក​ទៅនឹង​ដែកទទឹង​ដៃចង្កូត ត្រូវត្រង់​ដើមទ្រូង​ស្លាប់ភ្លាមៗ។

ហេតុដែលបង្កឲ្យគ្រោះថ្នាក់នេះ សង្ស័យដែកសាក់​ស៊ីរ៉ឺម៉កគោយន្តមាន​សភាពចាស់ នៅពេល​ដឹក​ស្រូវធ្ងន់​បានបាក់ហើ​យការុងស្រូវរអិល​សង្កត់អ្ន​កបើកកៀបខ្ទប់ នឹងដែកទទឹង​ដៃចង្កូតគោ​យន្ត​ស្លាប់តែម្តង ។ សពជនរងគ្រោះ​ត្រូវបានក្រុមគ្រួសារយក​ទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14703 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
40574 នាក់
ខែនេះ :
302069 នាក់
3 ខែនេះ :
667517 នាក់
សរុប :
13967557 នាក់