ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឃាត់​ខ្លួនបុរ​សជាកូន​ភ្លាមៗ ក្រោយ​យកដែ​កស្បែង​វា​យសម្លាប់ឪពុកបង្កើ​តខ្លួន​ឯង
Wed,07 April 2021 (Time 07:03 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 351នាក់)


ខេត្តបាត់ដំបង៖ករណីឃាតកម្មបុរ​សជាកូនម្នា​ក់បាន​ប្រើអំពើហឹង្សា ដោយយកដែក​ស្បែងវាយ​សម្លាប់ឪពុកបង្កើតខ្លួនឯងដោយចោទថា ឪពុកមានគ្រូកាន់ ហើយប៉ុនប៉ងសម្លាប់រូបគេ។

សមត្ថកិច្ចបាន​ឲ្យដឹងថា ហេតុការណ៍គួរ​​ឲ្យភ្ញាក់ផ្អើលខាងលើនេះបានកើត​ឡើងកាលពីវេលាម៉ោង ០៦និ​ង៣០នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្រុមទី០១ ផ្ទះលេខ២០ ស្ថិតក្នុងភូមិ​អូរដូនពៅ ​ឃុំឃ្លាំងមាស ស្រុកបវេល ខខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ ប៊ុត សារ៉េត ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិ-ឃុំកើត ហេតុខាងលើ ត្រូវ​បាន​ជន​បង្កជាកូនបង្កើតឈ្មោះ ប៊ុត សំ​ណាង ភេទប្រុស អាយុ២៧ឆ្នាំ បានធ្វើសកម្មភា​ពដោ​យយក​ដែកស្បែងវាយ​ បណ្តាលឱ្យស្លាប់ភ្លាមៗនៅចំណុចកើតហេតុតែម្តង។

ក្រោយ​ពីកើត​ហេតុ​សមត្ថកិច្ច​ជំនាញ​បានចុះអនុវ​ត្តធ្វើការឃាត់ខ្លួន​ជនសង័្សយខាងលើ មកកាន់​អធិ​ការដ្ឋាននគរបាល ដើម្បីធ្វើការសាកសួរ ហើយនៅទីបំផុត​ជនសង័្សយ​បានឆ្លើយតា​មបែបរ​វើរវាយ​ថា ការវាយសម្លាប់ឪពុក​របស់ខ្លួន បែបនេះដោយ​សារតែ​ឪពុកខ្លួនមានគ្រូកាន់ ហើយមាន​បំណង​សម្លា​ប់​រូបគេ ទើ​បគេវាយសម្លាប់ឪពុក​នេះ​ជាមុន។

ក្រោយពីសាក​សួររួម​ និងចំ​លើយសារភាពផងនោះ ជនសង្ស័​យពេ​លនេះ​ត្រូវបានស​មត្ថកិច្ចនគរ​បាល​បាន​រៀបចំសំណុំរឿ​ងបញ្ជូនម​កកាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
348 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
39586 នាក់
ខែនេះ :
302168 នាក់
3 ខែនេះ :
666377 នាក់
សរុប :
13969736 នាក់