ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បញ្ជូ​ន​ខ្លួន​ស្ត្រីម្នាក់ ទៅតុលា​ការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ទៅនឹង​ករណី​លួច​(ខ្សែក​)
Tue,06 April 2021 (Time 04:38 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 407នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយ​អនុវត្តតាមដីកាបង្គាប់ឱ្យចា​ប់ខ្លួន​លេខ​១៤៧ ​ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២​០២០ របស់លោក ឃ្លោក ពិសិដ្ឋ ចៅក្រមជំនុំជម្រះ​សាលាដំបូងខេត្តបន្ទាយ​មានជ័យ ​នៅវេលា​ម៉ោង​១១ ​និង១៥នាទី ថ្ងៃទី០៦ ខែមេ​សា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថ​ក្រុងសិរី​សោភ័ណ ដឹក​នាំ​ដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ​ក្រុង បាន​ចាប់​ឃាត់​ខ្លួន​ស្ត្រីម្នា​ក់ឈ្មោះ￸ ប៊ុន សុមាន ហៅ លួង ភេទស្រី អាយុ២៧ឆ្នាំ រស់នៅ​ភូមិអ្នកតា ​សង្កាត់ភ្នៀត ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនឹង​ករណី លួច (ខ្សែក) ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី១៧ ខែម​ករា ឆ្នាំ២០​១៩ នៅ​ចំណុចភូមិអ្នក​តា សង្កាត់ភ្នៀត ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយ​មានជ័យ រួច​ហើយ​បញ្ជូន​មកទីបញ្ជា​ការកងរាជអាវុធហត្ថខេត្ត ដើម្បីនិតិវិធី។

លោក វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារ​យុត្តិធម៌បាន​ឱ្យដឹងថា ការអនុវត្តដី​កាខាងលើនេះ ￸ដោយទទួលបានការអនុញ្ញាតពី​លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ។បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ ត្រូវបានកម្លាំ​ងជំនាញ​ព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ​២០២១ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14345 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
40216 នាក់
ខែនេះ :
301711 នាក់
3 ខែនេះ :
667159 នាក់
សរុប :
13967199 នាក់