នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខអាជីវករ នៅតាមផ្សារប៉ៃលិន
ខេត្តប៉ៃលិន៖នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងកាពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនអាជីវករ ដែលលក់ដូរនៅតាមផ្សារប៉ៃលិន។
ក្នុងការចុះសួរសុខទុក្ខនេះដែរ ឯកឧត្ដមបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករនៅតាមផ្សារនានាទាំងអស់ត្រូវចូលរួមពាក់ម៉ាស់ជាប់ជាប្រចាំរក្សាគម្លាត ព្រោះទីផ្សារមានមនុស្សច្រើនដូចនេះហើយ យើងត្រូវតែចូលរួមទាំងអស់គ្នាដោយ អនុវត្តតាមវិធានការ«៣ការពារ និង៣កុំ »និង២ចូលរួមរបស់ប្រមុខរដ្ឋាភិបាល ព្រមទាំងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារនិងទប់ស្កាត់ការីករាលដាល នៃជម្ងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
ជាមួយគ្នាក្នុងនាមឯកឧត្ដមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ក៏សូមសំណូមពរដល់ក្រុមការងារថ្នាក់មូលដ្ឋាន ពិសេសនៅតាមភូមិឃាតមានប្រជាពលរដ្ឋយើង បើមានការខ្វះខាតស្បៀងសូមរាយការណ៍មកជាបន្ទាន់ ព្រោះគោលការរបស់រាជរដ្ឋាភិបាលយើង មិនឲ្យពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងដោយយើងមិនបានដឹងឡើយ។
ម្យ៉ាងទៀតបើមានជនចំណូលថ្មីមកពីខេត្តផ្សេង ក៏ត្រូវរាយការណ៍ជូនអាជ្ញាធរឲ្យមកសួរនាំ ដើម្បីចាត់ចែងយកគាត់ទៅធ្វើចត្តាឡីស័ក បើគាត់មកពីតំបន់មានហានីភ័យធ្វើដូចនេះ ដើម្បីការពារមេរោគកូវីដ១៩ ចូលក្នុងសហគមន៍យើង។ក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ19, យើងអាចឆ្លងផុតពីគ្រោះចង្រៃនៃមេរោគ covid-19 គឺផ្ដើមចេញពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា៕