លោកជំទាវ បានស្រីមុំ ខេត្តប៉ៃលិន ចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគកូវិដ១៩ នៅតាមផ្សារនានាទូទាំងខេត្ត
ខេត្តប៉ៃលិន៖នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះពិនិត្យការបាញ់ថ្នាំ កំចាត់មេរោគកូវិដ១៩ នៅផ្សារសាមគ្គី ដើម្បីការពារការរីករាលដាលមេរោគកូវិដ១៩ ចូលក្នុងសហគមន៍នៃខេត្តប៉ៃលិន។
ក្នុងកិច្ចសហប្រតិបត្តិការនេះ ដែរលោកជំទាវអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូលរួមអនុវត្តតា វិធានការ «៣ការពារ និង៣កុំ» និង២ចូលរួមរបស់ប្រមុខរដ្ឋាភិបាល ព្រមទាំង អនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បី ការពារនិងទប់ស្កាត់ការីករាលដាល នៃជម្ងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ផងដែរថារហូតមកដល់ពេលនេះ នៅខេត្តប៉ៃលិនមិនទាន់មានការឆ្លងជម្ងឺកូវិដ១៩ ចូលក្នុងសហគមន៍នៅឡើយទេ ពោលគឺខេត្តប៉ៃលិននៅគ្រប់គ្រងសភាពការបានល្អ ហើយរដ្ឋបាលខេត្តនឹងខិតខំសហការគ្នា រួមសាមគ្គីគ្នា ដើម្បីកុំឲ្យមេរោគដ៏អាក្រកនេះចូលក្នុងសហគមន៍បានឡើយ៕