ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អា​ជ្ញាធរក្រុងសិរីសោភ័ណ ប្រមានវិធា​នការទៅលើ​អាជីវករ​តាមផ្សារ​ឆ្លៀត​ឱកាស​តម្លើងថ្លៃ ក្នុងអំ​ឡុង​ការ​រាត​ត្បាតនៃ​ជំងឺកូវីដ១៩ និងអ្នក​ទិញ​អី​វ៉ាន់មិនពាក់​ម៉ាស បាញ់អា​កុល
Thu,29 April 2021 (Time 07:08 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 398នាក់)


ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលក្រុង​សិរីសោភ័ណ បានប្រ​មាន​ចាត់​វិធានការ​ទៅ​លើអាជីវករ​ ដែលលក់ដូវ​នៅក្នុងផ្សារ​ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ទាំងឡាយ​ណាដែល​ឆ្លៀតឱកាស​លក់ទំនិញ​ផ្សេងៗ ពិសេស​គ្រឿងឧបភោគបរិភោគ​តម្លើងថ្លៃ ក្នុង​ឡុ​ងការ​រាតត្បាត​នៃជំងែកូវីដ១៩ ដែលអាជ្ញាធរ​ខេត្ត ក្រុង​កំពុង​តែ​មមាញឹក​ក្នុងការទប់ស្កាត់នេះ បើមិនស្តាប់​តាមការណែនាំទេ​នោះ​អាជ្ញាធរក្រុង​នឹងបញ្ឈប់​ការលក់ដូរជាបណ្តោអាសន្ន។ចំណែក​​​​​អ្នក​ទិញអីវ៉ាន់​វិញ​មិន​ពាក់ម៉ាស និងបាញ់អាកុល​​គឺមិនឲ្យចូលក្នុងផ្សារឡើយជាដាច់ខាត។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរី​សោភ័ណបាន​ឲ្យដឹងថា អ្នកដែល​ចូលផ្សារទិញអីវ៉ាន់ ត្រូវ​បាញ់​កំដៅ និងពា​ក់ម៉ាស បើគ្មា​នម៉ាសពាក់ទេ នឹង​មិនអនុញ្ញាឲ្យចូលក្នុងផ្សារនោះឡើយ។ចំណែក​អាជីវករ​លក់ដូរក្នុងផ្សា​រមិនពាក់ម៉ាស និងត្រូវព្រមាន​ធ្វើកិច្ច​សន្យាបើមិនអនុវត្តតាមអាជ្ញាធរ ក៏ដូច​ជាម្ចា​ស់ផ្សារនីមួយៗ នឹងមានវិធានការក្នុងការ​ដកហូតតូប ឬស្តង់​មិនអនុញ្ញាត​ឲ្យលក់ដូរ​ទៅទៀតឡើយ។ជាងនេះទៅទៀតអាជីវករ​ ត្រូវអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបា​លខេត្ត​បន្ទាយ​មានជ័យ ស្ដីពីវិធានការ ទប់ស្កាត់ការ​ឡើងថ្លៃទំ​និញប្រើប្រាស់ គ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទ និង​ឱសថ ក្នុងកា​រអនុវត្តវិធានការទប់ស្កាត់​ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩​នៅក្នុង​ភូមិសា​ស្ត្រខេ​ត្តបន្ទាយមានជ័យ។បើសិនជាពិនិត្យ​ឃើញថា មានការលួចតម្លើងថ្លៃទំនិញ ថ្លៃលើស ឬថ្លៃហួ​ស​ហេតុ នឹ​ងត្រូវចាត់វិធានការ​ផាក ឬបញ្ឈប់ ឬដកអាជ្ញាបណ្ណបណ្តោះ​អាសន្ន ឬស្ថាពរ ព្រមទាំង​ចាត់វិ​ធានការតាមច្បា​ប់ជាធរមានទៀតផង។

ជាមួយគ្នានោះដែរលោកអភិបាលក្រុង នូវតែបន្តអំពាវនាវ ដល់ពលរដ្ឋ ត្រូវចូលរួម សហការគ្នាជា​មួយអាជ្ញាធរ ក្នុងការអនុវត្តតាមវិធា​នការរប​ស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខ​រាជរដ្ឋាភិ​បាល​កម្ពុជា គឺ«៣កុំ និង៣ការពារ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរី​ករាលដាលជំងឺកូវីដ-១៩​ ឲ្យអស់​ពីប្រ​ទេ​សកម្ពុជា​​ឲ្យបានឆាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1446 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
40684 នាក់
ខែនេះ :
303266 នាក់
3 ខែនេះ :
667475 នាក់
សរុប :
13970834 នាក់