ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
យុវជនស.ស.យ.ក ខេត្តប៉ៃលិន សហការ​ជាមួយអាជ្ញាធរ​មូលដ្ឋាន ចុះអប់រំព​លរដ្ឋ នៅតាម​ផ្សារនានា ឱ្យ​ពា​ក់ម៉ាស រក្សាគម្លាត បើមិ​នស្តាប់មិនអនុញ្ញាត​ឲ្យចូលផ្សារជាដាច់ខាត
Thu,29 April 2021 (Time 07:25 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 376នាក់)


ខេត្តប៉ៃលិន៖ដើម្បីចូលរួម​ទប់ស្កាត់ការឆ្ល​ងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហ​គមន៍​ខេត្តប៉ៃ​លិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសភា​ពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន បានចាត់ឱ្យក្រុមការ​ងារយុវជន​ស.ស.យ.កទូទាំ​ងខេត្តប៉ៃលិន បើកយុទ្ធនាការ​ចុះអប់រំ​ផ្ស​ព្វផ្សាយ នូវវិធានការ របស់ប្រមុខ​រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ​ និងធ្វើតាមការណែ​នាំរបស់​ក្រសួង​សុខាភិបាលផងដែរ ជារៀងរាល់ថ្ងៃពិ​សេសគឺនៅតា​មទីប្រជុំជន​តែម្តង។

ជាក់ស្តែងនៅថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងារយុវ​ជនស.ស.យ.ក បានចុះគោល​ដៅទូ​ទាំង​ខេត្តប៉ៃលិន ពិសេស​គឺនៅតាមផ្សារ​នានាតែម្តង ហើយនៅ​ចំណុចផ្លូវចូលផ្សារ​សាមគ្គីក្រុង​ប៉ៃលិន​ក្រុមការងារស.ស.យ.ក ដឹកនាំដោយ​លោក លី សុងហ៊ី អនុប្រធានស.ស.យ.កខេត្ត បានស​ហកា​រជាមួយនគរបាល​ក្រុងប៉ៃលិន បានអប់រំណែនាំ​ដល់អាជីវករ បើមិនពា​ក់ម៉ាស់​.រក្សាគម្លាត​ទេ មិន​អ​នុញាតឲ្យល​ក់ដូរនៅទីផ្សារឡើយ​ចំណែក​ប្រជាពល​រដ្ឋជិះម៉ូតូ​ចូល​ផ្សា​របើមិនពាក់​ម៉ាស់ទេក៏មិ​នអនុញាត​ឲ្យចូលផ្សារដែរ ហើយនៅពេ​លខាងមុខ​សមត្ថកិច្ច និងធ្វើការផា​កពិន័យតាម​ច្បាប់ជាកំ​ណត់។

ចំណែកលោក លោក សាក់ សាវរិទ្ធ អនុប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន បានឱ្យដឹងថា៖ ចាប់​តាំងពីមានករ​ណីផ្ទុះឡើង នៃជំងឺកូវីដ-១៩ ក្នុងប្រទេ​សកម្ពុជា ដោយបន្តរីក​រាលដាលចូល​ខេត្តនានា​ជាច្រើន​នៅឆ្នាំ២០២១នេះ ទើបខាង​លោកបាន​ ដឹកនាំក្រុមការងារ ចុះណែធ្វើការនាំដល់​ប្រជា​ពលរដ្ឋ ដែលរ​ស់នៅ​ក្បែរច្រកទ្វារអន្តរជា​តិព្រំ ក្នុងភូមិ​ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ​លិន។

កាចុះ​នេះអស់រយ​:ពេ​លជិត១ខែមកហើយ ដើម្បីណែ​នាំអប់រំឱ្យពួកគាត់ពាក់ម៉ាស ទាំងក្មេងចាស់ ប្រុសស្រី ពេល​ធ្វើដំណើរនៅលើដងផ្លូវ ឬចូលក្នុងផ្សារ ដើម្បីទិញម្ហូបអាហារ និងណែនាំឱ្យរក្សា​គម្លាតសុវត្ថិភាព​ គឺនៅឃ្លាតពីគ្នាយ៉ាងតិ​ច១.៥ ទៅ២ម៉ែត្រ ត្រូវឧស្សាហ៍លាងដៃនឹងទឹកអាល់កុល ឬជែ​ល ព្រមទាំងអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុ​ខរាជរដ្ឋាភិបាល និងធ្វើតាម​ការ​ណែ​នាំរបស់ក្រសួងសុខាភិបាលផងដែរ ។

លោកបញ្ជាក់ថា នៅពេ​លស្រ្តីមេផ្ទះណាម្នាក់ ធ្វើដំណើរទៅផ្សារ ដើម្បីទិញម្ហូបអាហារ បើមិន​ចាំ​បាច់ កុំយកកូនតូចៗ ទៅជាមួយឡើយ ព្រោះអាចងា​យនឹងឆ្លងជំ​ងឺផ្សេងៗជាពិសេ​សជំងឺកូវីដ១៩​នេះជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1030 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
40268 នាក់
ខែនេះ :
302850 នាក់
3 ខែនេះ :
667059 នាក់
សរុប :
13970418 នាក់