ក្រសួងសុខាភិបាល៖មានករណីស្លាប់ជនជាតិខ្មែរចំនួន០៣នាក់ ស្រ្តីអាយុ២៣ឆ្នាំ អាយុ៤៦ឆ្នាំ និងបុរសអាយុ៦៤ឆ្នាំ ដោយសារជំងឺកូវីដ-១៩
រាជធានីភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន០៣នាក់បន្ថែមទៀត ទៅលើស្ត្រីជនជាតិខ្មែរអាយុ២៣ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ,ស្ត្រីជនជាតិខ្មែរ អាយុ៤៦ឆ្នាំ រស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបុរសជនជាតិខ្មែរ អាយុ៦៤ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
ព័ត៌មានលំអិតសំអាននូវសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលមានដូចខាងក្រោមៈ