ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ទីតាំ​ង​ចំនួន​៤ធំៗ ​នៅក្នុងក្រុងប៉ោយ​ប៉ែត​ អាជ្ញាធរ និង​ក្រុម​គ្រូពេ​ទ្យជំ​នាញ​បាន​ត្រៀម​ និង​យក​អ្នក​ធ្វើ​តេ​ស្តបឋម​ទៅ​ដាក់
Thu,29 April 2021 (Time 04:16 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 388នាក់)


ខេត្តបន្ទាយ​មានជ័យ៖​អាជ្ញាធរខេត្ត ក្រុង​ប៉ោយប៉ែត​បានរៀប​ចំត្រៀមទុករួច​ស្រាច​នូវទី​តាំង​សម្រា​ប់​អ្នក​ដែល​ធ្វើ​តេ​ស្តប​ឋម​រួច​ពីសំណាក់​ក្រុមគ្រូពេទ្យជំនាញ​។

លោក​ គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតបា​ន​ឲ្យដឹង​ថា អា​ជ្ញាធរ​បាន​រៀប​ចំរួច​ជាស្រាច​នូវ​ទីតាំង​ចំនួន​៤ នៅក្រុង​ប៉ោយប៉ែត​ស​ម្រាប់ដាក់​អ្នក​ដែ​ល​​ធ្វើតេស្ត​បឋម​រួច​។ទីតាំងដែ​ល​បាន​រៀប​ចំ​នោះ​រួមមាន៖មន្ទីរពេទ្យ​បង្អែកដីថ្មី , មណ្ឌល​សុខភាព​ប៉ោយប៉ែត ១ , ​ភោជ​នីយ៍ដ្ឋាន​ គីម ប៊ុនអ៊ី (ហៅតាឡាក់) និងភោជ​នីយ៍ដ្ឋាន​ តាំង ​ប៊ុនហេង សរុប​ទាំង​៤​​ទីតាំង​ខាងលើ​នេះ​ រៀប​ចំនិង​អាច​ដាក់​បាន​​ចំនួន​ ៤០០ក្រែ (បួនរយក្រែ)ឯណ្ណោះ។

បើតាម​លោក​ស្រី ហេង សុខថារី មេភូមិបាលិលេយ្យ២ បាន​ឲ្យដឹងដែ​រថា សម្រាប់នៅ​ក្នុងភូមិរ​បស់​លោ​ក​ស្រី មាន២​ទីតាំង​សម្រាប់​ត្រៀម និងដា​ក់អ្នកដែ​ល​ធ្វើ​តេ​ស្តប​ឋម​រួចដែ​លក្រុម​គ្រួពេទ្យ​ជំនាញ​យកម​កនោះ ដោយទីតាំ​ទី១ នៅ​ភោជ​នីយ៍​ដ្ឋាន​ គីម ប៊ុនអ៊ី (ហៅតាឡាក់) បាន​ដាក់អ្នកដែ​ល​ធ្វើ​តេ​ស្តប​ឋម​រួច​មាន​ចំនួន៥​៣នា​ក់ និងទី​តាំងទី២ ​នៅ​ភោជ​នីយ៍​ដ្ឋាន​ តាំង ​ប៊ុនហេ​ង ដាក់អ្នក​ដែល​ធ្វើ​តេ​ស្តប​ឋម​រួច​មាន​ចំនួន​១៤​៧​នាក់ នេះ​គិត​ត្រឹម​វេលាម៉ោ​ង១២ថ្ងៃត្រង់ ថ្ងៃទី២​៨ ខែមេសា ឆ្នាំ២០២១។

​បើតាមសមត្ថកិច្ច និងប្រជាការពារ​ដែលកំពុងឈើជើងនៅ​តាមគោលដៅ​ទីតាំងខាងលើបាន​បញ្ជាក់​ថា ក្រុមគ្រួសា​រសាច់​ញាតិអ្នក​ដែល​កំពុង​សម្រាក​នៅក្នុងទីតាំង​ខាង​លើនេះ យក​គ្រឿង​ឧបភោគប​រិភោគ​មក​ឲ្យ​ គឺ​មិ​នអនុញ្ញាត​ឲ្យយ​កចូល​មាន​ដូចជា៖ផ្លែស្វាយ ទាំងខ្ចី និងទុំ ,បារី ,ថ្នាំ​ពេទ្យ​ដែលគ្មាន​វេជ្ជបញ្ជា​ពីក្រុមគ្រូពេទ្យ​នាំ​ឲ្យ​ពា​ល់​ដល់សុខភាព​។រា​ល់អ្នកដែល​យកមក​ឲ្យនោះ​ទៀត​សោធ​ ត្រូវបំពេ​ញបែបបទ​ដូចជា​៖ឈ្មោះ អាយុ ទីលំនៅ​ លេខទូរសព្ទ័ របស់​ដែ​លត្រូវផ្ញើ និង​អត្តសញ្ញាណ​អ្នក​ដែ​លទទួល។ក្រោយ​ពីបំពេញ​បែបបទ និងត្រួតពិនិត្យ​យ៉ាងយកចិត្តទុក​ដាក់ពី​កម្លាំងសមត្ថ​កិច្ចរួច បាន​អនុញ្ញាត​ឲ្យយកទៅ​ដា​ក់នៅ​ខាងក្រៅរបងហាមឃាត់ រួច​បាញ់​អាកុលជុំវិញខ្លួន បន្ទាប់មកដើរ​ចេញ​ ទើប​ខល​​​ឲ្យអ្នក​នៅខាងក្នុងដែ​លកំពុងសម្រាកនៅ​ទីតាំ​ងខា​ងលើមកទទួល​យកតែម្តង។

ក្រោយពីមាន​វិជ្ជមាន​ជំងឺកូវីដ​១៩ នៅក្នុង​ភូមិសាស្ត្រសង្កាត់ប៉ោ​យប៉ែត រហូតឈាន​ដល់ការបិត​ខ្ទប់​នេះ​ដែរ អ្នកសារព័ត៌មានយើ​ង​មិនអាច​សុំការ​ពន្យល់ និងរបាយការណ៍ជាក់​លក្ខអំពីចំនួន​អ្នកវិជ្ជ​មាន​ជំ​ងឺកូវី​ដ១៩ និងអ្នក​យក​សំណាក​ទៅពិ​និត្យ​ ព្រមទាំ​ងអ្នក​កំពុង​ធ្វើចត្តាឡីស័​កពីសំណាក់​ប្រធានមន្ទីរ​សុខាភិ​បាល​ខេត្ត​បាននៅឡើយទេ​រហូត​មកដល់ពេលនេះ ដោយលោកបញ្ជាក់​តាម​ទូរសព្ទ័ថា លោ​ក​កំពុង​តែជាប់រវល់​មមាញឹក​ក្នុង​ការពិនិត្យអ្នកជំងឺ​។ដូច្នេះ​បើច​ង់ដឹង​ច្បាស់យ៉ាង​ណានោះ​សូមអ​ញ្ជើញ​តាមដា​ន​នូវការចុះផ្សាយរ​បស់ក្រសួង​សុខាភិបាល​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12291 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
53276 នាក់
ខែនេះ :
254000 នាក់
3 ខែនេះ :
691012 នាក់
សរុប :
15524944 នាក់