អភិបាលរងខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន ជីនប៉ី គ្រុប សម្រាប់បំរើឱ្យវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩
ខេត្តព្រះសីហនុ៖លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ អញ្ជើញទទួលអំណោយមានដូចជាម៉ាស ចំនួន២៨.០០០ម៉ាស មី១៣០កេស អាល់កុល៤០កាន ត្រីខ ៤០កេស និងថ្នាំចិន៤០០ប្រអប់ ដើម្បីឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ពីក្រុមហ៊ុន ជីនប៉ី គ្រុបសម្រាប់បំរើឱ្យវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហមគមន៍ ២០កុម្ភ: ដែលកំពុងរាត ត្បាតនៅខេត្តព្រះសីហនុ។
ក្នុងឱកាសនោះលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងគុណចំពោះក្រុមហ៊ុន ជីនប៉ី គ្រុប ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ នេះជាសកម្មភាពនៃការចែករំលែក ដើម្បីបំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅខេត្តព្រះសីហនុ។ ព្រោះជំងឺកូវីដ-១៩ កំពុងមានការឆ្លងរាតត្បាតធ្ងន់ធ្ងរក្នុងសហគមន៍នៅមួយចំនួនក្នុងក្រុងព្រះសីហនុ ដែលទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងវិស័យឯកជនចូលរួមទាំងអស់គ្នា ពិសេសមានការចូលរួមពីប្រជាពលរដ្ឋផ្ទាល់ក្នុងការបិទខ្ទប់ក្រុង កុំឱ្យមានជំងឺកូវីដ-១៩ ចម្លងចូលសហគមន៍បន្តទៀត ម្យ៉ាងទៀតអំណោយ និងទាំងនេះសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ដែលកំពុងរាតត្បាតក្នុងក្រុងព្រះសីហនុ៕