យុវជនម្នាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ បន្ទាប់ពីវាយបំបែកសោរផ្ទះ ចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅស្រុកព្រៃកប្បាស
ខេត្តតាកែវ៖ក្រោយពីទទួលបានព័ត៌មានថា មានករណីយុវជនម្នាក់បានវាយបំបែកសោរផ្ទះប្រជាពលរដ្ឋចូលលួចទ្រព្យសម្បត្តិមានស្ថានទម្ងន់ទោសកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ចន្លោះម៉ោង ១០ទៅ១១ព្រឹក នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្តៅ ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់បានជនសង្ស័យឈ្មោះ ព្រំ ពុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស។
ទ្រព្យសម្បត្តិដែលត្រូវបានជនសង្ស័យចូលទៅលួចនោះរួមមាន៖
-ខ្សែកមាសទម្ងន់៤ជីមួយខ្សែ
-ខ្សែដៃមាសទម្ងន់៤ជីមួយខែ្ស
-ចិញ្ចៀនមាសទម្ងន់២ជីមួយវង់ និងប្រាក់ចំនួន១០០ដុល្លារ ដែលមានម្ចាស់ឈ្មោះ នង សារី ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី រីឯវត្ថុតាងត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ៕