រដ្ឋបាលខេត្តកំពង់ចាម ទទួលអំណោយពីសប្បុរសជន សម្រាប់យកទៅផ្គត់ផ្គង់ និងផ្តល់ជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ អញ្ជើញទទួលអំណោយពីសប្បុរសជនក្នុងខេត្តកំពង់ចាម ជាថវិកា និងសម្ភារៈបង្ការជំងឺកូវីដ-១៩ រួមនឹងគ្រឿងឧបភោគ បរិភោគ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះលោក ឈុន ស្រ៊ា និងលោកស្រី ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈតេលា សាខាខេត្តកំពង់ចាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តកំពង់ចាមនាពេលនេះ ដើម្បីជួយឧបត្ថម្ភដល់ការរៀបចំអាហារសម្រាប់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងបានចូលរួមការងារប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។
អំណោយដែលរដ្ឋបាលខេត្តទទួលបាននាពេលនេះរួមមាន៖ថវិកាចំនួន ១.០០០ដុល្លា អង្ករ២តោន ទឹកបរិសុទ្ធ៥០កេស ម៉ាស់ចំនួន១០.០០០ម៉ាស់ អាល់កុលចំនួន៧កាន និងមីម៉ាម៉ាចំនួន៥កេសធំ៕