ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម​ ម៉េង សុភ័ណ្ឌ និងសប្បុរសធម៌ នាំយក​អំណោយផ្តល់ជូន​ប្រជាពលរដ្ឋ ​ដែលមាន​ជីវភាព​ខ្វះ​ខាតនៅក្នុង​តំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្រសង្កាត់​ប៉ោយប៉ែត
Tue,27 April 2021 (Time 07:41 PM)
ដោយ ៖ លោក ម៉េង សាន (ចំនួនអ្នកអាន: 393នាក់)


ខេត្តបន្ទាយមានជ័យ៖នៅព្រឹក​ថ្ងៃទី​​២៧ ខែមេសា ​ឆ្នាំ២០២១ ឯកឧត្តម​ ម៉េង សុភ័ណ្ឌ ទីប្រឹក្សាស​ម្តេ​ច​ក្រឡា​ហោម ស ខេង និង​លោ​ក ច័ន្ទ ប៊ុន​សួគ៌ និង​ភរិ​យា បាននាំ​យកអង្ករ​ចំនួន​១តោនផ្តល់ជូន​ដល់​សាលាសង្កាត់ប៉ោយប៉ែត សម្រាប់ដោះស្រាយ​ដល់​កងកម្លាំងដែលកំពុង​តែ​បំពេញ​កា​រងារយ៉ាង​សកម្ម​ជូន​ប្រ​ជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ រួមនិង​ផ្តល់ជូ​នប្រជាការពារដែលមានជីវភាពខ្វះខាត​ចំនួន៥​នាក់​ក្នុងម្នាក់ៗទទួលបាន​អង្ករ ១ការ៉ុង ស្មើ​១០គីឡូក្រាម និងត្រីខ ១យួរស្មើ​១០កំប៉ុងផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម​ ម៉េង សុភ័ណ្ឌ និង​លោ​ក ច័ន្ទ ប៊ុន​សួគ៌ រួមនិង​ភរិ​យា បាននាំ​យក​អង្ករ​ចំនួន ៣តោន​និងត្រីខ ចំនួន៣០០០ (បីពាន់កំប៉ុង)បន្ថែមទៀត សហការ​ជាមួ​យអាជ្ញាធរ​មូលដ្ឋាន​ដែលដឹ​កនាំ​ដោយ​​លោក ភោគ លន ចៅសង្កាត់​ប៉ោយប៉ែត ចុះ​ចែកជូ​នដល់​ប្រជាព​លរដ្ឋ ដែល​មាន​ជីវភា​ពខ្វះខាត់​ចំនួន៣០០គ្រួសារ កំពុងជាប់​ធ្វើ​ចត្តា​ឡី​ស័ក​១៤ថ្ងៃ​ ដែលអា​ជ្ញា​ធ​រកំពុង​បិត​ខ្ទប់​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​​មាន​ជ័យនោះ។នេះជាទឹកចិត្តដ៏​សប្បុរស​​ដែ​ល​បាន​ចូល​រួម​ជំណែក​ជាមួយ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា និងជ្ញាធរ​មូ​លដ្ឋាន ដើម្បីកាត់​បន្ថ​យ​ការ​ខ្វះខា​តរបស់​ប្រជាព​លរដ្ឋមួយគ្រាផ​ងដែរ។

អំណោយ​ដែលត្រូវ​ផ្តល់ជូន​ប្រជាពលរដ្ឋ ដែលមានជីវភាព​ខ្វះខាត ចំនួន​៣០០​គ្រួ​សារ​ ដែលកំពុង​ឋិត​នៅក្នុងការ​បិតខ្ទប់របស់អាជ្ញាធរ ដើម្បីទ​ប់ស្កាត់កុំ​ឲ្យឆ្លង​រីរាលដា​លនៃជំងឺ​កូវីដ១៩ ទៅកាន់តំបន់​ផ្សេង​ទៀតនោះ ​ក្នុងមួយគ្រួសារទទួលបាន​ អង្ករ ១ការ៉ុង ស្មើ​១០គីឡូក្រាម និងត្រីខ ១យួរស្មើ​១០​កំប៉ុង ដោយសប្បុរស​ជន រួមនឹងអាជ្ញាធរ​ បាន​ដឹក​យក​ទៅចែកដល់មូលដ្ឋាន​ផ្ទាល់រ​បស់ពួកគាត់​ តែកា​រចែកនោះទៀតសោធ​បានអនុវត្តតា​មការណែនាំរបស់ក្រសួង​សុខាភិបា​ល និងប្រមុខ​រាជរដ្ឋា​ភិបាល​យ៉ាងខ្ជាប់ខ្ជួនបំផុត ដោយមិនអនុញ្ញាតជួបជុំគ្នា បាញ់អាកុល​ញឹកញាប់ ព្រមទាំង​រៀបចំជាជួរ​​ឲ្យពួកគាត់ម​កទទួលយកម្នាក់ម្តងៗផងដែរ។

ក្នុងនោះ ឯកឧត្តម​ ម៉េង សុភ័ណ្ឌ បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវ​រក្សាអនាម័យ រក្សាកម្លាត កុំព្យា​យាម​ជួបជុំគ្នា ​ត្រូវពាក់​ម៉ាស បាញ់អា​កុល​ឲ្យបានញឹ​កញាប់ ពិសេ​ស​ត្រូវ​អនុវ​ត្ត​តា​ម​ការណែនាំរបស់​ក្រ​សួង​សុខាភិបាល និងប្រមុខ​រាជរដ្ឋា​ភិបា​លកម្ពុជា គឺ«៣ការពារ និង៣​កុំ​»ឲ្យបានខ្ជាប់ខ្ជួន​។​​

ទន្ទឹមនោះដែលលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត បានថ្លែង​អគុណនិងកោតសសើរចំពោះ ឯកឧត្តម​ ម៉េង សុភ័ណ្ឌ និង​លោ​កច័ន្ទ ប៊ុន​សួគ៌ និង​ភរិ​យា ដែលបានចូលរួម​ចំណែ​កជាមួយ​រដ្ឋបាល​សង្កាត់សម្រាប់ការងារមនុស្សធម៌ជូនប្រជាពលរដ្ឋដែលកំពុង​មានការខ្វះខាតក្នុងអំឡុងបិតខ្ទប់ជំងឺ​ឆ្លងកូវីដ១៩នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11871 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
52856 នាក់
ខែនេះ :
253580 នាក់
3 ខែនេះ :
690592 នាក់
សរុប :
15524524 នាក់