រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
ខេត្តកំពត៖ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ ដោយឡែកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ចូលរួមកិច្ចប្រជុំតាមរយៈ online zoom meeting។
កិច្ចប្រជុំនេះដើម្បីពិនិត្យ និងអនុម័តលើៈ
១-របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្ត
២-កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត
៣-របាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ដ
៤-របាយការណ៍ ប្រចាំត្រីមាសទី១ ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៥-ប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រី បុគ្គលិកសាលាខេត្ត សម្រាប់ខែមករា ដល់ខែមីនា ឆ្នាំ២០២១៕