សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាក្រុងប៉ោយប៉ែត នាំយកអំណោយផ្តល់ជូនដល់កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨៩១ និងកងអនុសេនាធំទី២ ចំណុះឲ្យផ្នែកសឹករងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ដើម្បីចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងយុទ្ធនាការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នោះ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)
ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) និងមានការណែនាំលោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ លោក គង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាក្រុងប៉ោយប៉ែត បានចាត់ឲ្យសមាជិក សមាជិការ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈសម្រាប់ការពារជំងឺកូវីដ១៩ ផ្តល់ជូនដល់កម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨៩១ និងកងអនុសេនាធំទី២ ចំណុះឲ្យផ្នែកសឹករងប៉ោយប៉ែត ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋខ្មែរ ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ នៅចំណុចវត្តចាស់ ស្ថិតនៅក្នុងភូមិសុខសាន្ត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អំណោយដែលត្រូវផ្តល់ជូនដល់កម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨៩១ និងកងអនុសេនាធំទី២ ចំណុះឲ្យផ្នែកសឹករងប៉ោយប៉ែត នាពេលនេះមានគ្រឿងឧបភោគ បរិភោគ និងសម្ភារៈសម្រាប់ការពារជំងឺកូវីដ១៩ មានដូចជា៖ម៉ាស់ចំនួន៤០ប្រអប់(ស្មើរនឹង២០០០ម៉ាស) ,មី ចំនួន១៥កេស ,ទឹកភេសជ្ជះ M 150 ចំនួន២កេស និងទឹកបរិសុទ្ធចំនួន២០០យួរផងដែរ។
ក្នុងឱកាសនោះដែរសមាជិក សមាជិការ បានមានប្រសាសន៍ ផ្តាំផ្ញើសួរសុខទុកពីសំណាក់ឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមនចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងលោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ និងលោក គង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាក្រុងប៉ោយប៉ែត ដែលជានិច្ចជាកាលលោក តែងតែយកចិត្តទុកដាក់ និងគិតគួរពីសុខទុកប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដោយមិនរើងអើងឡើយ។
ម្យ៉ាងវិញទៀត លោកតែងតែណែនាំដល់ក្រុមការងារស៊ើបសួតាមដានស្រាជ្រាវយ៉ាងយកចិត្តទុកដាក់ និងធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់អំពីការលំបាក និងខ្វះខាតរបស់ប្រជាពលរដ្ឋពិតប្រាកដផងដែរ។
ជាមួយគ្នានោះដែរកងកម្លាំងទាំង២អង្គភាព បានថ្លែងអគុណ និងកោតសសើរចំពោះសមាគមនចលនាយុវជនកម្ពុជា (ក្រុម១៥៧) ដែលបានចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ក្នុងអំឡុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវី១៩ ដែលកំពុងរាលត្បាត មិនទាន់ថមថយ គួឲ្យព្រួយបារម្មណ៍នេះ៕