ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣៨គ្រួសារ មកពីបណ្តាភូមិចំនួន១១ ក្នុងឃុំចាន់ស ទទួលអំណោយ ពីរដ្ឋបាលស្រុកសូទ្រនិគម
ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលស្រុកសូទ្រនិគម ដឹកនាំដោយលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម និងលោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក សហការជាមួយអង្គការទស្សនៈពិភពលោកប្រចាំស្រុកសូទ្រនិគម រៀបចំចែកអំណោយដល់គ្រួសារក្រីក្រចំនួន ៣៨គ្រួសារ មកពីបណ្តាភូមិចំនួន១១ ក្នុងឃុំចាន់ស។
ពិធីនេះបានប្រព្រឹត្តទៅនៅចំណុចបរិវេណសាលាបឋមសិក្សាតាតោកកណ្ដាល ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក សួន ជំនិត មេឃុំចាន់ស លោក តាន់ ឡែន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក ផងដែរ។
ក្នុងឱកាសនោះដែរលោក អភិបាលស្រុក បានថ្លែងអំណរគុណចំពោះអង្គការទស្សនៈពិភពលោកដែលបានយកអំណោយទាំងនេះចែកជូនប្រជាពលរដ្ឋ ដែលជាគ្រួសារក្រីក្រ ដែលរស់នៅក្នុងឃុំចាន់ស ស្រុកសូទ្រនិគម។ជាមួយគ្នានោះដែរ លោក អភិបាលស្រុកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយបើមានករណីសង្ស័យសូមរាយការបន្ទាន់ជូនអាជ្ញាធរមានសមត្ថិកច្ច ឬខលទៅលេខ១១៥ ដើម្បីមានវិធានការ ពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ចួននូវវិធានការសុខាភិបាល និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ និង៣កុំ។
អំណោយដែលត្រូវផ្តលជូនប្រចាបលរដ្ឋរួមមាន៖ អង្ករ៣០គីឡូក្រាម,មីម៉ាម៉ា១កេស,ត្រីខ១យួរ,ប្រេងឆា២លីត្រ,ទឹកត្រី១យួរ,ទឹកស៊ីអីវ១យួរ,ស្កស១គីឡូ,អំបិល២គីឡូ និងកង់ចំនួន៤៤គ្រឿង ដល់សិស្សក្រីក្រផងដែរ៕