ក្រុមប្រឹក្សាខេត្តកំពត បើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣
ខេត្តកំពត៖នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣។ក្នុងនោះដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក នាយករងរដ្ឋបាលសាលាខេត្ត លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ ដោយឡែកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមកិច្ចប្រជុំតាមរយៈ online zoom meeting ។
កិច្ចប្រជុំនេះដើម្បីពិនិត្យ និងអនុម័តលើ៖
១- របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត
២- កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត
៣- របាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ដ
៤- របាយការណ៍ ស្តីពីលទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៣ ឆ្នាំ២០២០
៥- បញ្ហាផ្សេងៗ៕