ក្រសួងសុខាភិបាល ប្រកាសពីករណីស្លាប់ស្ត្រីជនជាតិខ្មែរចំនួន០២នាក់ អាយុ៥៤ឆ្នាំ និងអាយុ៥៤ឆ្នាំ ដោយសារជំងឺកូវីដ-១៩
រាជធានីភ្នំពេញ៖នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសព័ត៌មានបញ្ជាក់ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន២នាក់ទៀតជាជនជាតិខ្មែរ ជាស្ត្រីអាយុ៥៤ឆ្នាំ និងអាយុ៥៤ឆ្នាំ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរអាយុ៥៤ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង០០និង៤៥នាទី រំលងអាធ្រាតថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។រីឯស្ត្រីម្នាក់ទៀតជាជនជាតិខ្មែរ អាយុ៥៤ឆ្នាំ រស់នៅសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១៕ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលមានដូចខាងក្រោម៖