ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច រួចជិះម៉ូតូរត់គេចខ្លួនបុកបារាស់ជ្រុលទៅមកបុកកម្លាំងសមត្ថកិច្ច ដែលកំពុងឈរជើងនៅគោលដៅ បណ្តាលរងរបួសធ្ងន់
រាជធានីភ្នំពេញ៖ជនសង្ស័យ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗ ខណៈដែលជិះម៉ូតូបុកបារាស រួចបន្តទៅបុកកម្លាំងសមត្ថកិច្ចដែលកំពុងឈរជើង នៅតាមគោលដៅអនុត្តបម្រាមគោចររបស់ប្រមុខរាជរដ្ឋាភិបាល បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ក្រោយពីជនសង្ស័យទាំង២នាក់ឆក់ទូរសព័្ទពីជនរងគ្រោះ បានសម្រេចរួចរត់គេចខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចក្បែស្តុបវត្តនាគវន្ត តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក wave ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1G-5157 ធ្វើដំណើតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុ ជនសង្ស័យក៏ឃើញជនរងគ្រោះដែលជាស្ត្រីអ្នកអនាម័យកំពុងបំពេញការងារនៅគ្រោមស្ពានអាកាស៥មករាបណ្តើរ និយាយទូរស័ព្ទ ម៉ាកOPPOបណ្តើ ដោយជនសង្ស័យឃើញទំនងពេក ក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះ បានសម្រេចរួចជិះម៉ូតូរត់គេចខ្លួន ខណៈមកដល់ចំណុចគោលដៅអនុវត្តបម្រាមគោចរ របស់កម្លាំងសមត្ថកិច្ចត្រង់ចំណុចខាងលើ កម្លាំងសមត្ថកិច្ចព្យាយាមបង្អាក់ដំណើគេចខ្លួនរបស់ជនសង្ស័យ ត្រូវបានជនសង្ស័យជិះម៉ូតូបុកបារាស់ ត្រូវមន្ត្រីនគរបាលម្នាក់ពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ រីឯជនសង្ស័យដួលម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។រួចនាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សាដេប៉ូទី៣ ដើម្បីសួរនាំ និង បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកទូរស័ព្ទកម្លាំងសមត្ថកិច្ចប្រគល់ទៅឱ្យជនរងគ្រោះវិញផងដែរ៕