ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បន្ទាប់ពីឯកឧត្តម ង៉ោ ម៉េងជ្រូន អភិបាលរងខេត្តបន្ទាយ មានជ័យ ដឹកនាំមន្រ្តីក្រោមឧវាទចុះដោះស្រាយនិងធ្វើការវាស់វែងទើបលោក ហង្ស ម៉ៅ យល់ព្រមបើកផ្លូវឲ្យពលរដ្ឋធ្វើដំណើរវិញ
Wed,21 April 2021 (Time 02:05 PM)
ដោយ ៖ លោក ម៉េង សាន (ចំនួនអ្នកអាន: 464នាក់)


ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ង៉ោ ម៉េងជ្រូន អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី បានដឹកនាំស្ថាប័នពាក់ព័ន្ធចុះវាស់វែង និងដោះស្រាយទំនាស់ដីធ្លីរវាងពលរដ្ឋ និងលោក ហង្ស ម៉ៅ ដោយពលរដ្ឋបានចោទប្រកាន់ថា លោក ហង្ស ម៉ៅ បានរំលោភយកដីរបស់ពួកគាត់ និង កាយផ្តាច់ផ្លូវសាធារណ:យកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
សូមបញ្ជាក់ថា ការចុះវាស់វែង និង ដោះ ស្រាយ បញ្ហានេះ បានធ្វើឡើងបន្ទាប់ពី មានការស្នើសុំរបស់ពលរដ្ឋ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ធ្វើលិខិតគោរពចូល ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សំណើស្នើសុំ ឯកឧត្តមអភិបាល បង្កើតគណៈកម្មការចុះពិនិត្យ និង វាស់វែង ប័ណ្ណសំគាល់សិទ្ធិ កាន់កាប់អចលនវត្ថុលេខ បជ០០៤៦១៨,បជ ០០៤៦១៩,បជ ០០៤៦២១,បជ ០០៤៦២២,បជ ០០៤៦២៤,បជ ០០៤២៦,បជ ០០៤២៧,បជ ០០៤២៨,បជ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៣ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត និងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយលោក ហង្ស ម៉ៅ បានកាយផ្តាច់ផ្លូវសាធារណៈ និងរំលោភបំពានមកលើដីកម្មសិទ្ធរបស់ពួកគាត់ ។
បន្ទាប់ពីឯកឧត្តម ង៉ោ ម៉េងជ្រូន ដឹកនាំ មន្រ្តីក្រោមឱវាទ ធ្វើការវាស់វែងតាំងពីព្រឹករហូតដល់ម៉ោង១១ថ្ងៃត្រង់ គេសង្កេតឃើញថា ខាងភាគីលោក ហង្ស ម៉ៅ បានយល់ព្រមឲ្យបើកផ្លូវឡើងវិញហើយ ដោយបានអះអាងថា បើដីគាត់បានធ្វើចូលផ្លូវប៉ុន្មានម៉ែត្រគឺគាត់យល់ព្រមប្រគល់ឲ្យគ្រប់ចំនួនវិញទាំង អស់ ។
ក្នុងនោះឯកឧត្តម ង៉ោ ម៉េងជ្រូន អភិបាល រងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ផងដែរថា បន្ទាប់ពីធ្វើការវាស់វែងចេញលទ្ធផលល្អប្រសើដោយមានលោក ហង្ស ម៉ៅ បានយល់ព្រមបើកផ្លូវ គឺឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងជា អាជ្ញាធរចុះជួយខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភកសាងផ្លូវមួយខ្សែនេះ ជាបេតុង ប្រវែង៥០០ម៉ែត្រ សំរាប់ផ្តល់ភាពងាយស្រួលសំរាប់ពលរដ្ឋ ជាពិសេសសំរាប់កម្មករ កម្មការនី ធ្វើដំណើរទៅធ្វើការនៅរោងចក្រផងដែរ។ ឯកឧត្តម ង៉ោ ម៉េងជ្រូន បានបន្តថា ដោយឡែកចំពោះបញ្ហាដែលពលរដ្ឋចោទថា លោក ហង្ស ម៉ៅ រំលោភយកដីពួកគាត់គឺទុកសិនរង់ចាំប្រមូលឯកសារ និង ផ្ទៀងផ្ទាត់រួចសិន ទើបដឹងលទ្ធផល៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11426 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
52411 នាក់
ខែនេះ :
253135 នាក់
3 ខែនេះ :
690147 នាក់
សរុប :
15524079 នាក់