ឯកឧត្តម ងួន រតនៈ ដឹកនាំក្រុមការងារអញ្ចើញចុះសួរសុខទុក្ខ កងកម្លាំងកំពុងបំពេញភារកិច្ច នៅចំណុចព្រំប្រទល់ខេត្តបាត់ដំបង ខេត្តប៉ៃលិន
ខេត្តបាត់ដំបង៖នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារអញ្ចើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ដល់កងកម្លាំងសមត្ថកិច្ច ដែលកំពុងឈរជើងប្រចាំការនៅចំណុចគោលដៅលើផ្លូវជាតិលេខ៥៧ ក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ ជាប់ព្រំប្រទល់ ជាមួយខេត្តប៉ៃលិន។
សូមជម្រាបជូនថា បន្ទាប់ពីទទួលបាននូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីវិធានការបិទការធ្វើដំណើរឆ្លងកាត់ព្រំប្រទល់រវាងខេត្តនឹងខេត្តរួចមក សមត្ថកិច្ចដែលមានទួនាទីអនុវត្តនូវបទបញ្ជានេះ បានចេញធ្វើសកម្មភាពភ្លាមៗក្នុងនោះកងកម្លាំងនគរបាល ស្ថិតក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ។
ចំពោះចំណុចព្រំប្រទល់ខេត្តដែលជាប់ជាមួយខេត្តបាត់ដំបង រួមមានខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប(ផ្លូវទឹក) និងខេត្តពោធិ៍សាត់ ។
ជាមួយនឹងដំណើរសាកសួរសុខទុក្ខនាពេលនេះ ឯកឧត្តមបាននាំយកអំណោយមួយចំនួនប្រគល់ជូនកងកម្លាំងរួមមាន៖ទឹកបរិសុទ្ធដបធំចំនួន២២កេស ម៉ាសចំនួន០៩ដុំ មីចំនួន១១កេសតូចផងដែរ៕