ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ថ្នាក់ដឹកនាំខេត្ត បន្ទាយមានជ័យ អញ្ចើញចុះត្រួតពិនិត្យតាមបន្ទាត់ព្រំដែន.កម្ពុជា.ថៃ.
Tue,20 April 2021 (Time 01:35 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 494នាក់)


ខេត្តបន្ទាយមានជ័យ÷ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយឯកឧត្តម ង៉ោ ម៉េងជ្រូន អភិបាលរងខេត្ត ទទួលបន្ទុកការងារព្រំដែន និង គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អញ្ចើញត្រួតពិនិត្យតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បីណែនាំដល់កងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវពង្រឹងនិងជួយធ្វើការទប់ស្កាត់ ចំពោះការលួចឆ្លងដែនខុសច្បាប់ របស់ពលករ ឲ្យបានដាច់ខាត ជាពិសេសដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវិដ-19 ។

ក្នុងនោះទៀតសោត ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជារឲ្យកងកម្លាំងទាំងអស់តាមគោលដៅត្រូវយកចិត្តទុកដាក់ឆែកឆេរចំពោះបញ្ហារថយន្តសង្គ្រោះ ឬរថយន្តពេទ្យ ព្រោះឥលូវមានអ្នកបន្លំដឹកជញ្ជួនមនុស្សឆ្លងខេត្ត និង បង្រ្កាបបានមួយចំនួនផងដែរក្នុងមួយរយ:នេះ។

ដោយក្នុងនោះគេសង្កេតឃើញថា មានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាររងយោធភូមិទី៥ មេបញ្ជារទិសទី១ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សុឹង ទុំ មេបញ្ជារការកងពលតូចលេខ៥១ លោកឧត្តមសេនីយ៍ត្រី អេង លីហូរ ស្នងការរងខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជារការនគរបាលវរការពារព្រំដែនគោក ៨៩១ លោកវរសេនីយ៍ឯក សូរ ចាន់ណារី មេបញ្ជារការនគរបាលវរការពារព្រំដែនគោក៩១១ លោកវរសេនីយ៍ទោ ឡេង ហុងលាង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែត និងកម្លាំងនគរបាល អធិការក្រុង ប៉ោយប៉ែតផងដែរ។

ក្នុងពេលចុះសួរសុខទុកកងកម្លាំង តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រក្រុង ប៉ោយប៉ែត គេសង្កេតឃើញថា នគរបាលការពារព្រំដែនគោក៩១១ ប៉ុស្តិ៍បឹងសាគូ ដឹកនាំដោយលោក រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ សហការជាមួយយោធាកងពលលេខ៥១ ធ្វើការឃាត់បានមនុស្សប្រុស-ស្រី ពីរនាក់ប្តីប្រពន្ធ ជាអាជីវករនៅផ្សារឡុងគ្លឿ ដែលលួចឆ្លងដែនខុសច្បាប់ពីប្រទេសថៃ ចូលកម្ពុជា ដោយមានឈ្មោះ ឆេង ឈុនឡេង ភេទប្រុស អាយុ ៣២ ឆ្នាំ(ជាប្តី) និងឈ្មោះ ចាយ បញ្ចរ៉ា ភេទស្រី អាយុ៣២ ឆ្នាំ ជាប្រពន្ធ ហើយអ្នកទាំងពីររស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ក្នុងនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងឯកឧត្តម ង៉ោ ម៉េងជ្រូន អភិបាលរងខេត្តបន្ទាយមានជ័យ បានសួរនាំ និង ណែនាំឲ្យពួកគាត់បញ្ឈប់ធ្វើសកម្មភាពឆ្លងដែនខុសច្បាប់បន្តទៀត ដោយត្រូវឆ្លងដែនឲ្យស្របតាមច្បាប់ដែលបានកំណត់ ដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយជាយថាហេតុ។ ក្រោយសួរនាំរួច អាជីវករផ្សារឡុងគ្លឿ ដែលកម្លាំងប្រចាំការនៅចំណុចខាងក្រោយប៉ារ៉ាមិច ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កវិទ្យាល័យនិមិត្ត។

ជាចុងក្រោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ង៉ោ ម៉េងជ្រូន បានឧបត្ថម្ភ មី ទឹកសុទ្ធ និង ទឹកក្រូច មួយចំនួនផងដែរ ដល់នគរបាលវរការពារ ព្រំដែនគោក៨៩១ នគរបាលវរការពារ ព្រំដែនគោក៩១១ និង យោធាកងពលលេខ៥១ ដែលប្រចាំការតាមបន្ទាត់ព្រំដែន៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6815 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
47800 នាក់
ខែនេះ :
248524 នាក់
3 ខែនេះ :
685536 នាក់
សរុប :
15519468 នាក់