អភិបាលក្រុងប៉ោយប៉ែត នាំយកអំណោយផ្តល់ជូនលោកយាយចាស់ជរា ពិការជើងចិញ្ចឹមចៅស្រីកំព្រាម្នាក់ នៅភូមិព្រៃគុប
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទទួលបានព័ត៌មានអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារសាលាក្រុង នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា និងថវិការមួយចំនួនផ្តល់ជូនដល់លោកយាយចាស់ជរាគ្មានទីពឹងពិការជើង ចិញ្ជឹមចៅស្រីបង្កើតម្នាក់ ដែលកំពុងតែមានការខ្វះខាត រស់នៅក្នុងភូមិព្រៃគុប សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អំណោយដែលត្រូវផ្តល់ជូនលោកយាយចាស់ជរាគ្មានទីពឹង និងចៅស្រី រួមមានៈ អង្ករ ៣ការ៉ុង , ទឹកស៊ីអ៊ីវ ៤យួរ ,ទឹកបរិសុទ្ធ ១៩យួរ ,សារ៉ុង ២ , ថវិការចំនួន ១០ម៉ឺនរៀល និងសម្ភារៈសិក្សាមានដូចជាៈសៀវភៅ , ប៊ិច , ខ្មៅដៃ, សំពត់ អាវ សិស្សចំនួន ២ឆុតផងដែរ។
ក្នុងឱកាសនោះលោកអភិបាលក្រុងបានមានប្រសាសន៍ ផ្តាំផ្ញើដល់លោកយានិងចៅស្រី បើពិសារអស់ ហើយនៅពេលចៅស្រីចូលសិក្សាវិញ មានការខ្វះខាតសម្ភារៈសិក្សាត្រូវរាយការណ៍តាមរយះអាជ្ញាធរមូលដ្ឋាន លោកនឹងចាត់ឲ្យក្រុមការងារយកមកផ្តល់ជូនបន្ថែមទៀត។ទាំងនេះស បញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរក្រុង និងដោយមានការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។
ទន្ទឹមនោះដែរលោកអភិបាលក្រុង នូវតែបន្តអំពាវនាវ និងធ្វើការដាសតឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យ រក្សាកំលាត កុំព្យាយាមជួបជុំគ្នា ពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង៣កុំ»របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ -១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំ។
លោកយាយ ហែម ម៉ើយ មានជន្មាយុ៧៧ឆ្នាំ ចាស់ជរាគ្មានទីពឹងថែមទាំងពិការជើង ដែលមានចៅស្រីអាយុ១៣ឆ្នាំកំព្រាឪពុក ឯម្តាយចេញទៅរកទទួលទាននៅឯប្រទេសថៃ បានមានប្រសាសន៍ ទាំងអារម្មណ៍ក្តុកក្តួល អគុណដល់លោកអភិបាលក្រុង ដែលបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនិងយកអំណោយផ្តល់ជូនលោកយាយ ខណៈដែលកំពុងតែមានការខ្វះខាត និងជួបការលំបាក ថែមទាំងជូនពរលោកអភិលក្រុងមានសុខភាពល្អ កម្លាំងពលាំងមាំមួន ជន្មាយុយឺនយូរ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕