ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ ទៅតុលា​ការខេត្តបន្ទាយមានជ័យ ​ពាក់​ព័ន្ធករ​ណី​រំលោ​ភ​បាន​ស​ម្រេច នៅ​ក្នុងប​ន្ទប់ជួ​ល ក្នុងក្រុងប៉ោ​យប៉ែត
Mon,19 April 2021 (Time 08:29 AM)
ដោយ ៖ លោក ម៉េង សាន (ចំនួនអ្នកអាន: 436នាក់)


ខេត្តបន្ទាយមានជ័យ៖ជនស​ង្ស័យម្នាក់ ដែលបា​នគំរាម​សម្លាប់ ​ដើម្បី​បំ​ពេញ​ចំ​ណង់​កា​មទេ​ព​របស់​ខ្លួន​ចាប់​រំ​លោ​ភសេ​ពសន្ថវៈ​ទៅលើនារីម្នាក់​រហូត​បានស​ម្រេច ត្រូវកម្លាំង​មូល​ដ្ឋាន​កង​រាជអាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដោយ​មាន​ការអនុញ្ញាត​ពី​លោកឧត្តមសេនី​យ៍ត្រី បោន ប៊ិន មេបញ្ជា​កា​រកង​រាជ​អា​វុធ​ហ​ត្ថខេត្ត ចុះចាប់ឃាត់ខ្លួន ក្រោយពី​ទទួល​ពាក្យ​បណ្ដឹង​ពីនារីរងគ្រោះ​￸ឈ្មោះ￸ អ.វ អាយុ៣២​ឆ្នាំ​។

ជនសង្ស័យ​បានធ្វើសកម្មភាពរំលោ​ភសេពសន្ថវៈ ទៅលើ​នារីរងគ្រោះកាល​ពីវេលាម៉ោង០២ និង០​០នា​ទីយប់ឈា​នចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០​២១ នៅចំណុចបន្ទប់ជួល​ជិតខារ៉ាអូខេអេស្វផ្លាស ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែត​បានឱ្យដឹងថា ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ពីស្ត្រីរងគ្រោះភ្លាម លោកបានចាត់​តាំងកម្លាំង​ជំនាញ​ចុះទៅដល់ក​ន្លែង​កើតហេតុ ហើយ​ធ្វើការសួរនាំ នឹងឃា​ត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ￸ អៀក សេងថៃ ភេទប្រុស អាយុ​៣៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិក្បា​លស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរី​សោភ័ណ ខេត្ត​ប​ន្ទាយមានជ័យ ហើយបញ្ជូនមក​មូលដ្ឋានអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ​អំពីរឿង​ហេតុដែល​កើត​ឡើង ។

លោកវរសេនីយ៍ត្រីមេបញ្ជាការ​ បញ្ជាក់ថា ក្រោយពីកម្លាំងជំនាញ​ប្រឆាំងកា​រជួញដូរមនុស្សអា​វុធ​ហត្ថ​ក្រុងសាកសួរច​ម្លើយរួចមក ជនសង្ស័យ​បានរៀបរាប់ថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១​វេលា​ម៉ោង១​៧និង៣០នាទី រូបគេបាន​ធ្វើដំណើរ​ទៅក្រុងប៉ោយប៉ែត ក្នុងគោលបំណង​ទៅលេងប្រ​ពន្ធ ដែលស្នាក់នៅ​ជាមួយនារីរងគ្រោះ￸ខាងលើ ពេល​ទៅដល់​ក្រុងប៉ោយប៉ែត​រូបគេពុំបាន​ទៅជួប​ប្រពន្ធភ្លាម​នោះ￸ទេ ដោយរូបគេ​បានទៅផឹកស៊ីជាមួយមិត្តភក្ដិ បន្ទាប់ពីស្រវឹង រូបគេក៏បា​នទៅ​បន្ទប់​ជួល​របស់ប្រពន្ធ ដើម្បីសម្រាក តែចៃដន្យប្រពន្ធ​មិន​នៅ ហើយរូបគេក៏ជួប​ជាមួយនារីរង​គ្រោះ￸ដែល​ប្រពន្ធ​របស់​គេស្នាក់​នៅជាមួយ ជនសង្ស័យ​រូបនេះ￸​ឆ្លៀតឱកា​សក៏​ឡើងលើគ្រែ​ធ្វើសកម្មភាពចា​ប់រំលោភនារីរ​ងគ្រោះ ដោយចាប់​ដៃនារីរងគ្រោះ￸ហើយនារីរងគ្រោះ￸មិនព្រម ពេល​នោះ￸រូប​គេក៏បា​នប្រើហិង្សា​ដោយច្របាច់ក​ នារីរងគ្រោះ￸​ហើយគំរាម​សម្លាប់ទើបនា​រីរងគ្រោះ​￸ព្រមឱ្យរួមរក្ស​រហូតបាន​សម្រេចតែម្ដង។

ដោយផ្អែកលើពាក្យបណ្ដឹងរប​ស់ជនរងគ្រោះ￸ និងចម្លើយសារភា​ពនៃជនសង្ស័យ គឺមាន​ភាពស៊ី​សង្វាក់គ្នា​បញ្ជាក់ឱ្យឃើញថា ជនសង្ស័យឈ្មោះ￸ អៀក សេងថៃ ពិតជាបានប្រព្រឹត្តប​ទល្មើសរំលោ​ភសេព​សន្ថវៈលើនារីរងគ្រោះ​￸ពិតប្រាកដមែននោះ កម្លាំងជំនាញប្រឆាំងការជួញដូរមនុស្សអាវុធហត្ថ​ក្រុង កសាងសំណុំរឿង បញ្ជូនមកការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថ ខេត្តចាត់​ការបន្តតា​មនី​តិវិធី។បច្ចុប្បន្ន ជនសង្ស័យខាង​លើ ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត នៅព្រឹក​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដើម្បីបន្តនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
641 នាក់
ម្សិលមិញ :
3723 នាក់
សប្តាហ៍នេះ :
52237 នាក់
ខែនេះ :
276443 នាក់
3 ខែនេះ :
650669 នាក់
សរុប :
13934514 នាក់