ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សាខាកាកបាទក្រហមកម្ពុជាខេត្តកែប​ នាំយកសំភារៈ គ្រឿងឧប​ភោគបរិភោគឧបត្ថម្ភ​ ផ្តល់​ជូន​កំលាំង​ប៉ុស្តិ៍ប្រចាំកា​រ ត្រួតពិនិត្យកា​រធ្វើដំណើ​របស់ប្រជាពលរដ្ឋ
Tue,13 April 2021 (Time 02:21 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 398នាក់)


ខេត្តកែប​៖ឯកឧត្តម សោម ពិសិដ្ឋ អភិបា​លនៃគណៈអភិបាលខេត្ត និងជាប្រធានសាខាកាក​បាទក្រ​ហមកម្ពុជា​ខេត្តកែប កាលពីព្រឹក​ថ្ងៃទី១២ ខែមេ​សា ឆ្នាំ២០២១ បាន​ដឹកនាំ លោក លោក​ស្រី​ អនុប្រ​ធា​នកិត្តិយស អនុប្រធានអ​ចិន្ទ្រៃយ៍ សមាជិក សមាជិកា នៃគណៈ កម្មាធិការសាខា លោកស្រី​ប្រធាន​អនុសាខាក្រុង ស្រុក មន្ត្រី ប្រតិបត្តិ និងអ្នកស្ម័គ្រចិត្ត ដើម្បីចូលរួមអប់រំផ្សព្វផ្សាយស្តីពីកូវីដ-១៩ និងចែក​សម្ភារៈ គ្រឿងឧបភោគ បរិភោគ នៅ​ប៉ុស្តិ៍ត្រួតពិនិត្យ​ទាំង​បីក្នុ​ងខេត្តកែបគឺៈ
១-នៅប៉ុស្តិ៍ព្រំប្រទល់ក្រុង និងស្រុក​ទឹកឈូរ ខេត្តកំពត កែបជិតក្លោងទ្វារវត្តកំពង់នង់ ផ្លូវជាតិ​លេខ​៣៣
២-នៅប៉ុស្តិ៍ព្រំប្រទល់ស្រុកដំណាក់ចង្អើរខេត្តកែប និងស្រុកកំពង់ត្រាច ខេត្តកំពត ជិតរោង​ចក្រពូ​ចិន ផ្លូវជាតិលេខ៣៣ និងទី៣-នៅប៉ុស្តិ៍ស្ពាន​ដែកឃុំអង្កោល​ព្រំប្រទល់​ឆ្ពោះទៅច្រកទ្វា​រអន្តជាតិ​ព្រែក​ចាក ខេត្ត​កំពត។

ក្នុងឱកាសនោះដែរ​ ឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំនូ​វប្រសាសន៍ផ្តាំផ្ញើ​សាកសួរសុខ​ទុក្ខពីសំ​ណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែ​គិតគូរខ្ពស់ពីសុខទុក្ខរបស់បងប្អូនមន្ត្រីរាជ​ការ​ កងកម្លាំងប្រដាប់អាវុធ​ និងប្រជាពលរដ្ឋទូទៅ។

ជាមួយគ្នានេះ​ ឯកឧត្តម​ អភិបាលខេត្ត​ បានណែនាំដល់កំ​លាំងប្រចាំការគ្រប់ប៉ុស្តិ៍ ត្រូវត្រួតពិ​និត្យអោយបា​នដិតដល់ រាល់ការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ពិសេ​លក្នុងថ្ងៃ​ចូលឆ្នាំខ្មែរ​ខាងមុខនេះ ដាក់ឧបករណ៍វាស់ស្ទង់​កំដៅ បាញ់អាលកុលលាងសំអាតដៃ និងរាយការណ៍​ជាប្រចាំមករដ្ឋបាលខេត្ត ក្នុងករណីមានភាពពុំប្រក្រតី តាមគោលការដែលបានណែនាំ ។

ឯកឧត្តមបញ្ជាក់ថា កិច្ចខិតខំរបស់ យើងគឺដើម្បីបង្ការទប់ស្តាត់អោ​យខាងតែ​បាននូវ​ការឆ្លងរាល​ដាល់ជំងឺ​កូវីដ-១៩ ចូលមកសហគមន៍ខេត្តកែប និងរួមគ្នាបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ តាមរយៈ​ការអប់រំប្រជាពលរដ្ឋ អោយរស់នៅ តា​មបែបគន្លងថ្មី តាមការណែ​នាំរបស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាលផង។

អំណោយដែលសាខាកាកបាទក្រហមកម្ពុជា​ខេត្តកែប នាំយកទៅផ្តល់ជូននាពេលនោះរួមមាន ក្នុង​មួយប៉ុស្តិ៍ៗ អង្ក៤បាវ ស្មើនឹង ១០០គីឡូក្រាម ,ត្រីខ៣ ឡូ , ភេសជ្ជៈ៤កេះ , ទឹកបរិសុទ្ធ ១០កេះ, ចែល​៤ដប, ម៉ាស់៥០០ម៉ាស់ ,ស្តង់ ១ , ស្រោមដៃ១០០, ខិតបណ្ណអ​ប់រំជំងឺកូវិត១៩ ៣កុំ ៣ការពារ ១០០សន្លឹក ,ខិតបណ្ណអប់រំវិធីរស់នៅតាមបែបគន្លងថ្មីចំនួន១០០សន្លឹក និងថវិការ ១លានរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1192 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
40430 នាក់
ខែនេះ :
303012 នាក់
3 ខែនេះ :
667221 នាក់
សរុប :
13970580 នាក់