ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រដ្ឋបាលខេត្តបាត់ដំបង​ សម្រេចបិទ​ផ្នែក​ខាងក្នុងផ្សារ(តួផ្សារ) នៃផ្សារចំនួន៨ ក្នុងក្រុង​បាត់ដំបង ដើ​ម្បី​បង្ការការ​ពារទប់​ស្កាត់ការឆ្លង​រាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគ​មន៍អំឡុង​ពេលចូល​ឆ្នាំថ្មីប្រ​ពៃណីជាតិ
Mon,12 April 2021 (Time 10:00 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 404នាក់)


ខេត្តបាត់ដំបង៖ដើ​ម្បី​បង្ការការ​ពារទប់​ស្កាត់ការឆ្លង​រាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគ​មន៍​អំឡុង​ពេលចូល​ឆ្នាំថ្មី ប្រ​ពៃណីជាតិ រ​ដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទ​ផ្នែក​ខាងក្នុង​ផ្សារ​(តួផ្សារ) នៃផ្សារ​ចំនួន៨ ក្នុងក្រុង​បាត់ដំបងជាបណ្តោះអាសន្នរួមមាន៖ផ្សារធំបាត់ដំបង​ (ផ្សារណាត់)​ ផ្សារបឹង​ឈូក ផ្សារ​១៣មករា ផ្សារអប្សរា​ផ្សារលើ ផ្សាររោង​ល្ខោន ផ្សារវត្តលៀប ផ្សារ​ពោធិ៍វង្ស និង​ផ្សារទំនើបភូពុយ ដោយ​អនុញ្ញាតឱ្យលក់​នៅផ្នែកខ្លះ នៃបរិវេណខាងក្រៅផ្សារដូចជា បន្លែ ត្រី សាច់ គ្រឿងឧ​បភោគបរិភោ​គដែលជាតម្រូវការចាំ​បាច់រស់​នៅប្រចាំថ្ងៃ ដោយត្រូវ​អនុវត្តនូវវិធានការ សុខា​ភិ​បា​លក្នុងការ​រក្សាគម្លាតសង្គម តម្លាតបុគ្គល​ (ចាប់ពី១,៥ម៉ែត្រឡើងទៅ) ពាក់ម៉ាស់ និងលាងដៃ។

ការបិទផ្នែក​ខាងក្នុងផ្សារ (តូផ្សារ )មានរយៈ​ពេល ៧ថ្ងៃ ​ចាប់អនុវត្តពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រហូត​ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោល​បំណង​ដើម្បីបង្កា​រការពារទប់​ស្កាត់ការឆ្ល​ងរាល​ដាល​នៃ ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ៕ព័ត៌មានលំអិត​សូម​អាននូវ​សេចក្តីប្រកាសព័ត៌មាន​របស់រដ្ឋបាលខេត្ត​បាត់ដំបង​ដែលមានដូចខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16112 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
41983 នាក់
ខែនេះ :
303478 នាក់
3 ខែនេះ :
668926 នាក់
សរុប :
13968966 នាក់