សាលារៀនឯកជន និងអ្នកធ្វើចត្តាឡីស័ក្កតាមផ្ទះសរុបចំនួន៤ទីតាំង ត្រូវបានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត រួមនឹងក្រុមគ្រួពេទ្យបើកឲ្យដំណើរការជាធម្មតាវិញ ក្រោយពីពិនិត្យសំណាកអវិជ្ជមាន
ខេត្តបន្ទាយមានជ័យ៖អ្នកដែលជាប់ការសង្ស័យដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលអាជ្ញាធរក្រុងប៉ោយប៉ែត និងមន្ត្រីជំនាញផ្អាក និងបិតមិនឲ្យចេញ ចូល ពោលគឺឲ្យធ្វើចត្តាឡីស័ករយះពេល១៤ថ្ងៃនៅក្នុងសាលារៀន និងផ្ទះរបស់ខ្លួនកន្លងមក ក្រោយពីយកសំណាកទៅពិនិត្យហើយលទ្ធផលអវិជ្ជមាននោះ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធអហ្ថក្រុង កម្លាំងអធិការដ្ឋាននគរបាលក្រុង សង្កាត់ និងក្រុមគ្រួពេទ្យផងនោះ បានអញ្ជើញបើកឲ្យដំណើរការឡើងវិញ ពោលគឺអនុញ្ញាតឲ្យពួកគាត់មានសិរីភាពឡើងវិញ។
លោកអភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា នៅរសៀលនេះទីតាំងចំនួន៤នៅក្រុងប៉ោយប៉ែតត្រូវបានបើកឲ្យដំណើរការឡើងវិញ និងអនុញ្ញាតឲ្យពួគាត់បានចេញចូលនិងធ្វើការដូចគេឯងធម្មតាវិញ ក្រោយពីយកសំណាក់ទៅពិនិត្យអវិជ្ជមាន ក្នុងនោះមានសាលារៀនសុវណ្ណភូមិ២ ផងដែរ ត្រូវបានបើកពីការធ្វើចត្តាឡីស័កឡើងវិញដែរ តែមិនអនុញ្ញាតឲ្យសាលាបើកបង្រៀននោះទេរងចាំក្រសួងអបរំយុវជននិងកីឡាចេញសេចក្តីប្រកាសសិន។
លោកអភិបាលក្រុងបញ្ជាក់ថា ប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅក្នុងផ្ទះរបស់ខ្លួនរយះពេល១៤ថ្ងៃកន្លងមកនេះ គឺមានការសង្ស័យប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ដោយអ្នកខ្លះបានចេញចូលនៅមន្ទីរពេទ្យ៧បីដើមខេត្តសៀមរាប និងខ្លះទៀតចេញចូលនៅសណ្ឋាគារអន្តរជាតិ V 9 និងសណ្ឋាគា ប៉ារ៉ាម៉ា ២ ដែលទើបតែអនុញ្ញាតឲ្យដំណើរការឡើងវិញដែរនោះ។
ក្នុងនោះលោកអភិបាលក្រុង បានថ្លែងអគុណ និងកោតសសើដល់ប្រជាពលរដ្ឋ ដែលមានការយល់ដឹងខ្ពស់ក្នុងការថែរក្សាសុខភាព អនាម័យ ពិសេសចូលរួមទប់ស្កាត់ និងការពារបានល្អ ជាមួយអាជ្ញាធរ នៅពេលដឹងថាខ្លួនមានជាប់ពាក់ពន្ធ័ ឬក៏ចេញចូលកន្លែងដែលមានការសង្ស័យ ពួកគាត់បានខលទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានភ្លាម ដើម្បីបង្ឃាំងខ្លួនឯង នឹងក្រុមគ្រួសាររយះពេល១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាល ជៀសវាងការចម្លងដល់អ្នកដដៃ។
ជាមួយគ្នានោះដែរលោកអភិបាលក្រុង បានបញ្ជាក់ថា ទោះជាក្នុងខេត្តរបស់យើងមិនទាន់មានជំងឺនេះក្តីតែយើងមិនត្រូវភ្លេចខ្លួននោះទេ ពីព្រោះនៅតាមបណ្តាលរាជធានី ខេត្តនានា នូវមិនទាន់ធូស្បើយនៅឡើយ ដូច្នេះត្រូវបន្តរួមគ្នាអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ"៣ការពារ និង ៣កុំ " ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ជៀសការរីករាលដាលនូវជំងឺកូវីដ១៩នេះឲ្យខានតែបាន៕