ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ទីតាំងសង្ស័យលួចលាក់បើកខារ៉ាអូខេ ល្មើសនឹងវិធានការរបស់ក្រសួងសុខាភិបាល ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ចុះបង្រ្កាប
Mon,12 April 2021 (Time 01:16 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 342នាក់)


ខេត្តព្រះវិហារ:ទីតាំងសង្ស័យលួចលាក់បើកខារ៉ាអូខេ យីហ៊ោ" ផ្កាយពេជ្រ ក្លាសិក" ដែលមានម្ចាស់ឈ្មោះ ណាង ភេទស្រី នឹងប្តីឈ្មោះថន ដែលល្មើសទៅនឹងវិធានការរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ ស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោមការសម្របសម្រួលនិតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ ចុះត្រួតពិនិត្យជាក់ស្តែង។

ក្នុងប្រតិបត្តិការនេះ លោក វុធ សាវី ព្រះរាជអាជ្ញារង តំណាងអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ បានឲ្យដឹងថា ក្រោយពេលចុះពិនិត្យមើល ទីតាំងជាក់ស្តែងនៅក្នុងអាហារដ្ឋានយីហ៊ោ ផ្កាយពេជ្រ ក្លាសិក ខាងលើនេះ សមត្ថកិច្ចបានពិនិត្យឃើញមានកន្លែងជួបជុំផឹកស៊ីមួយកន្លែង ដែលអ្នកផឹកស៊ី ទាំងអស់នោះ បានរត់គេចខ្លួនបាត់ ក្រោយពេលសមត្ថកិច្ចចុះទៅដល់ទីតាំង ។

លោកបន្តថា ក្រៅពីការល្មើសនឹងវិធានសុខាភិបាល លោកក៏បានទទួលបណ្តឹង ពីនារី ជាបុគ្គលិកបម្រើការនៅក្នុងទីតាំងហាងផឹកស៊ី យីហ៊ោ ផ្កាយពេជ្រ ក្លាសិក នេះ ដោយចោទប្រកាន់ទៅលើថៅកែហាងខាងលើ ថាបានបិទសិទ្ធិពួកគេ មិនឲ្យត្រឡប់ទៅស្រុកកំណើតវិញ ក្រោយពេលដែលអាជ្ញាធរប្រកាសឲ្យបិទបណ្តោះអាសន្នទីតាំងខាងលើ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ តែផ្ទុយទៅវិញ ថៅកែហាងរូបនោះ មិនត្រឹមតែមិនចូលរួមអនុវត្តវិធានការសុខាភិបាលប៉ុន្តែទេ ថែមទាំងបង្ខំឲ្យ នារីនោះនៅបម្រើការងារជូនភ្ញៀវដែលចូលមកច្រៀងខារ៉ាអូខេនេះជារៀងរាល់យប់ថែមទៀត ប្រសិនបើនារីរូបណាមិនចូលបម្រើសេវាខារ៉ាអូខេ ជាមួយភ្ញៀវ នឹងត្រូវបានថៅកែ កាត់លុយ ក្នុង១យប់៥ដុល្លារ ផងដែរ។

ជាមួយគ្នានេះ នារីបម្រើការនៅទីនោះឈ្មោះ សិលា អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ហាងខាងលើពិតជាបានទទួលភ្ញៀវឲ្យចូលមកច្រៀងក្នុងខារ៉ាអូខេប្រាកដមែន ប៉ុន្តែក្រោយបែកការណ៍ រឿងសមត្ថកិច្ចចុះចាប់ ថៅកែក៏បានបិទបន្ទប់ខារ៉ាអូខេវិញ និងបានអនុញ្ញាតឲ្យអ្នកផឹកចេញទៅផឹកស្រា នៅតាមកញ្ចុះ ក្នុងបរិវេនអាហារដ្ឋានវិញ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច។

នារីរូបនោះបន្តទៀតថា ពួកគាត់ពិតជាមានការព្រួយបារម្ភ ពីការឆ្លងរាលដាលនៃមេរោគកូវីដ១៩ខ្លាំងណាស់ ព្រោះថៅកែហាងបានឲ្យពួកគាត់ចូលបម្រើការច្រៀងខារ៉ាអូខេជាមួយ ភ្ញៀវជារៀងរាល់ថ្ងៃ បើមិនធ្វើតាមត្រូវកាត់លុយ១យប់៥ដុល្លារ រហូតដល់អ្នកខ្លះ ត្រូវថៅកែកាត់លុយអស់ជាច្រើន រហូតក្លាយជាកូនបំណុលរបស់ថៅកែហាង យីហ៊ោ ផ្កាយពេជ្រ ក្លាសិក នេះថែមទៀត ។

ជុំវិញការចោទប្រកាន់នេះ ថៅកែស្រីឈ្មោះ ណាង ជាម្ចាស់ហាង បានបដិសេធនៅចំពោះមុខអ្នកសារព័ត៌មាន និងសមត្ថកិច្ចថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ខ្លួនពិតជាមិនបានបើកបន្ទប់ខារ៉ាអូខេ ទទួលភ្ញៀវឡើយ ។

សូមបញ្ជាក់ថា ក្រោយការចុះប្រតិបត្តិការពិនិត្យទីតាំងហាងខាងលើនេះរួច តំណាងអយ្យការ ក៏បានសម្រេចនាំខ្លួន ថៅកែហាងម្នាក់ មេការខារ៉ាអូខេ ២នាក់ និងបុគ្គលិកបម្រើការជានារី សរុប៦នាក់ នាំយកមកសាកសួរបន្ថែមនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ មានចំណាត់ការបន្ត។

ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋនៅខេត្តព្រះវិហារ កំពុងរងចាំមើលថា តើជោគវាសនារបស់ស្រ្តីដែលជាថៅកែហាងខាងលើនៅទៅជាយ៉ាង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15804 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
41675 នាក់
ខែនេះ :
303170 នាក់
3 ខែនេះ :
668618 នាក់
សរុប :
13968658 នាក់