ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឃាត់ខ្លួនមេឆ្នោតដុះស្លែ បញ្ជូនទៅតុលាការ ខេត្តព្រះវិហារ
Mon,12 April 2021 (Time 12:25 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 404នាក់)


ខេត្តព្រះវិហារ៖លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចាប់ឃាត់ខ្លួនមេឆ្នោតដុះស្លែ មួយកន្លែងស្ថិតនៅក្នុងភូមិហ្មសែត សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ បន្ទាប់ពីបានធ្វើសកម្មភាពរាប់ឆ្នាំមកហើយនោះ។

លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានឲ្យដឹងថា មេឆ្នោតខាងលើដែលត្រូវចាប់ខ្លួននេះ មានឈ្មោះ ចែ អូន នឹងប្តីឈ្មោះ ហ័ត មានទីលំនៅភូមិ/សង្កាត់ខាងលើ។

ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងមាន:ម៉ាស៊ីនគិតលេខ ក្រដាស់កត់កន្ទុយលេខ សៀវភៅកត់លេខ នឹងវត្ថុតាងមួយចំនួនផងដែរ។

លោកបានបន្តរថា មេឆ្នោតខាងលើរូបនេះ បានលួចលាក់កត់ឆ្នោតជាយូណាស់មកហើយ ប៉ុន្តែមិនដែលចាប់បាននោះទេ ដោយគាត់នៅតែធ្វើសកម្មភាពកត់ឆ្នោតដដែល រហូតដល់ថ្ងៃឃាត់ខ្លួននេះតែម្តង ។

សូមបញ្ជាក់ថា ជនសង្ស័យមេឆ្នោតខាងលើត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1054 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
40292 នាក់
ខែនេះ :
302874 នាក់
3 ខែនេះ :
667083 នាក់
សរុប :
13970442 នាក់