គួរឲ្យអស់សំណើចមែន😆😆😆លោកប្រធានមន្ទីសាធារណការ និង ដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ពេលអ្នកសារព័ត៌មានសុំធ្វើបទសម្ភាសពាក់ព័ន្ធរឿងស្ថានីយថ្លឹងរថយន្តនៅកូនដំរីមិនប្រក្រតី (ថ្លឹងលើសទម្ងន់) មិនផ្ដល់បទសម្ភាសន៍ឲ្យ បែជាចេញលិខិតបកស្រាយព័ត៌មានផ្ទុយពីការពិតទៅវិញ
ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីសារព័ត៌មាន ជាច្រើនស្ថាប័ន បានធ្វើការចុះផ្សាយ ពាក់ព័ន្ធនិងរឿង ( ស្ថានីយ៍ថ្លឹង រថយន្តកូនដំរី )បានថ្លឹងរថយន្តដឹកទំនិញក្រុមហ៊ុន ឥន្ទ្រីស,លើសទម្ងន់(តោន) រហូតទៅដល់ ៤៥.៦ តោន ( សែសិបប្រាំតោន ប្រាំមួយរយគីឡូ) ក្នុងកម្រិតផាក ពិន័យជាទឹកប្រាក់ (មួយលានពីរសែនរៀល) តែក្រុមតៃកុងរថយន្តរបស់ក្រុមហ៊ុន ឥន្ទ្រីស មិនព្រមបង់ប្រាក់ជូនទេ ទើបនាំគ្នាកើតទុកមិនសុខចិត្តលើកគ្នាតវ៉ា និងចតរថយន្តបិទផ្លូវមុខចូលស្ថានីយ៍ថ្លឹងរថយន្តកូនដំរី ឋិតនៅផ្លូវជាតិលេខ ៥ សង្កាត់និមិត្ត/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។
អស់រយៈពេល ៣ ទៅ៤ម៉ោង ទើបខាងក្រុមការងារស្ថានីយ៍ថ្លឹងរថយន្ត អោយក្រុមរថយន្ត ឥន្ទ្រីស ចូលថ្លឹងសារជាថ្មីម្តងទៀត តែគួរឲ្យអស់សំណើច🤭🤭🤭 បែជាមានភាពមិនប្រក្រតី ចុះទម្ងន់ នៅសល់ត្រឹមតែ ៤៤.៣ តោន ទៅវិញ ក្នុងកម្រិតមិនអាចដែលស្ថានីយ៍ ខាងលើផាកពិន័យបាននោះទេ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
លុះដល់ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ បែជាមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត បន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធការចុះផ្សាយក្នុងន័យខាងលើនេះ សូមសារធារណៈជន មេត្តា ជៀសវាងមានការយល់ច្រឡំ ទៅវិញ...!
ក្រោយពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ -ចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃខែ០១ ខែមេសា ឆ្នាំ ដដែលនេះ ត្រូវបានគេរិះគន់ចំៗថា៖ គ្រាន់តែជាលេស ដើម្បីធ្វើការបំភ័នភ្នែកសាធារណជនតែប៉ុណ្ណោះ.?
នៅក្នុងថ្ងៃដដែលនោះមានការចុះផ្សាយរបស់អង្គភាពសាព័ត៌មានជាច្រើនស្ថាប័ន ក៏បានចុះផ្សាយទៅតាមវិជ្ជាជីវះ របស់ក្រសួងព័ត៌មានផងដែរនោះ ដោយតាមការលើកឡើងរបស់ក្រុមអ្នកបើករថយន្តរបស់ក្រុមហ៊ុនខាងលើ។ ដោយឡែកក្នុងថ្ងៃនោះក្រុមសារព័ត៌មានយើង បានសុំការបំភ្លឺពីមន្ត្រីស្ថានីយ៍ថ្លឹងរថយន្តនៅចំណុចកើតហេតុខាងលើ ក៏ប៉ុន្តែ!ខណៈដែលមន្ត្រីស្ថានីយថ្លឹងរថយន្តនៅទីនោះ មិនព្រមផ្តល់ បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានយើងនោះទេ។