ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
លទ្ធផ​លនៃកិច្ច​ប្រ​ជុំ​រវាង​អាជ្ញាធរ​ខេត្តប​ន្ទាយ​មានជ័​យ និង​ខេត្តស្រះ​កែវប្រទេ​សថៃ ​ដោះស្រាយ​លើ​បញ្ហាប​ន្ទាន់​ជូន​អា​ជីវខ្មែរ​លក់ដូរ​នៅផ្សាររោងក្លឿ មិន​ទាន់​អនុវត្ត​ឡើងវិ​ញ​នៅឡើយ​នោះទេ
Tue,09 March 2021 (Time 10:32 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 454នាក់)


ខេត្តបន្ទាយមានជ័យ៖​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​រកដោះ​ស្រាយ​បញ្ហា​បន្ទាន់​ជូន​អាជីវករ​ខ្មែរ ​ដែល​លក់​ដូរ​នៅ​ផ្សាររោ​ងក្លឿ​ ប្រទេសថៃ នៅ​ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នៅទីស្នាក់​កា​រគយ​ថៃ ច្រក​ទ្វា​ខ្លង​ឡឹក ឈ​មនឹង​ច្រក​ទ្វា​រអ​ន្តរជាតិ​​ប៉ោ​យប៉ែត រវាង​អាជ្ញា​ធរខេត្តបន្ទាយ​មានជ័យ និង​ខេត្តស្រះកែវ​ ប្រទេ​សថៃ​ ដោយខា​ងភា​គីកម្ពុ​ជា​ដឹក​នាំដោយឯ​កឧត្តម អ៊ុំ រាត្រី អភិបាល​នៃគណៈអភិបា​ល​ខេត្ត​ អម​ដំ​ណើរ​ដោយ​អភិ​បាល​រង​ខេត្ត , លោក​ឧត្តម​សេនី​យ៍ទោ ឈុន ​ម៉ៅ មេបញ្ជា​ការទិសទី១​ ខេត្ត , ​លោក​ឧត្តម​សេនីយ៍​ទោ ​សិទ្ធ ឡោះ ស្នង​ការនគ​របាល​ខេត្ត ,លោក ​គា​ត ហ៊ុល អភិបា​ល​ក្រុង​ប៉ោយ​ប៉ែត​ និ​ង​មន្ត្រីជំនា​ញ​ជា​ច្រើន​រូប​ទៀត រីឯភាគីថៃ​ដឹកនាំ​ដោយ​ឯកឧត្តម​អភិបាល​ខេត្តស្រះ​កែវ អមដំ​ណើរ​ដោយ​មន្ត្រីក្រោម​ឱវា​តជាច្រើនរូបផ​ងដែរ ជាលទ្ធ​ផលក្នុង​កិច្ច​ប្រជុំ​មិនទាន់​ដាក់​ឲ្យ​អនុវត្តន៍​ឡើ​ង​វិញ​នោះ​ទេ គ្រាន់តែ​ជា​កិច្ចប្រជុំពិ​ភា​ក្សារក​ដំ​ណោះ​ស្រាយ​តែប៉ុណ្ណោះ។

​ក្រោយពីកិច្ចប្រជុំ​នៅ​ប្រ​ទេស​ថៃ នៅ​ពេ​លព្រឹក​​​ ត្រូវ​បា​នបញ្ជប់ នៅរសៀ​ល​ថ្ងៃខែ​ដដែលអ្នកសា​រព័ត៌មានយើង មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លំអិត​ពីឯកឧត្តម​អភិបាល​ខេត្ត​នៅ​ឡើយទេ ដោយឯ​កឧត្ត​ម​បញ្ជា​ក់តា​មទូ​រស័ព្ទ​ថា ​កំពុង​ជាប់​រវាល់ប្រជុំ។តែ​ទោះ​យ៉ាង​នេះក្តីបើ​យោតាម​សំ​ណេ​នៅលើ​ផេក​Faceboo​K រដ្ឋ​បាល​ខេត្ត ​បញ្ជាក់ថា «សូម​បញ្ជាក់​ជូនសា​​ធារៈជន​ជ្រាបជា​ព័ត៌មានថា កិច្ចប្រជុំពិ​ភា​ក្សា លើ​ការ​អនុវត្តន៍រួម​ឡើង​វិញ​ចំពោះ​បងប្អូនអាជីវ​ករខ្មែរ​យើង ចូល​ទៅល​ក់ដូ​រនៅក្នុងផ្សាររោ​ងក្លឿ​ កន្លង​មក ខេត្ត​ទាំង២​បានខិតខំ​សម្របសម្រួល​ឲ្យបងប្អូន​អាចចូល​ទៅលក់ដូរ ដោយ​គោរពតា​មគោ​ល​ការ​លើក​មុន​តាមវិ​ធាន​សុខាភិបាល ក្នុ​ងប​រិបទ​កូវីដ១៩​នោះ តែ​ជា​លទ្ធផលមិន​ទាន់​ដាក់ឲ្យអ​នុវត្តន៍​ឡើងវិញ​នោះទេ គ្រាន់​តែជា​កិច្ចប្រជុំ​ពិភាក្សារ​កដំណោះ​ស្រាយ»​តែប៉ុណ្ណោះ។

ដោយឡែក​លោក ​គា​ត ហ៊ុល អភិបា​ល​ក្រុង​ប៉ោយ​ប៉ែត បាន​បញ្ជាក់​ថា ​កិច្ចប្រជុំ​នៅ​ថ្ងៃ​នេះ​ខាង​ភាគី​ថៃ​ បាន​លើកយ​​កសំ​ណើ​រខាង​ភាគី​កម្ពុជា ស្នើសុំ​កាល​ពី​ប្រជុំ​នៅភ្នំដី ​ខេត្ត​បាត់​ដំ​បង កា​ល​ពី​ថ្ងៃ​ទី​១៧ កន្លង​ទៅ​ ឲ្យ​អាជីវ​ករខ្មែរ​ចូល​ល​ក់ដូរ​ក្នុងផ្សា​ររោង​ក្លឿ​ បានមួ​យរយភាគរយ តែជា​លទ្ធផលពេ​លនេះ​ភាគីថៃ​ យល់​ព្រមទទួ​ល​យក​សំណើរ​របស់​កម្ពុ​ជា តែ​ភាគី​ថៃ​សុំ​ឲ្យ​អាជីវក​រ​ខ្មែរ​នៅ​ពេល​ចូល​ទៅ​ត្រូវ​ធ្វើ​ចត្តា​ឡីស័ករ​យះ​ពេល​១៤​ថ្ងៃ​សិន នៅក្នុង​តូប​របស់ខ្លួន​ ក្នុងផ្សារ​​តែម្តង ដោយ​មិន​អនុញ្ញាត​ឲ្យធ្វើ​សកម្មភា​ពផ្សេងៗ និងល​ក់ដូរឡើយ​ ក្រោ​យ​ពីធ្វើ​ចត្តាឡី​ស័ក​​មិន​មាន​ពាក់ព័ន្ធជំ​ងឺកូវីដ១៩ គេនឹង​អនុ​ញ្ញាត​ឲ្យ​បើក​លក់​ដូរជា​ធម្មតា ​ថែមទាំ​ងត វីហ្សា ប៉ាស្ព័រ រយះពេល៩០ថ្ងៃទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6035 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
47020 នាក់
ខែនេះ :
247744 នាក់
3 ខែនេះ :
684756 នាក់
សរុប :
15518688 នាក់