សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈជើង នៅតាមបន្ទាត់ព្រំដែន
ខេត្តបន្ទាយមានជ័យ៖លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក គង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាក្រុងប៉ោយប៉ែត និងសាខាស្រុកសូទ្រនិគម ខេត្តសៀមរាប បានដឹកនាំសមាជិ សមាជិការ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មានដូចជាៈទឹកបរិសុទ្ធ , ភេទជ្ជៈ M១៥០ , ខារ៉ាបាវ , ទឹកស៊ីអ៊ីវ , ទឹកត្រី , មី , ត្រីខ , អាកុល ,ម៉ាស , អំបិល និងស្កស ផ្តល់ជួនដល់ទីបញ្ជាការកងអនុសេនាធំទី១ ស្រុកម៉ាឡៃ និងបន្តផ្តល់ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន ដែលកំពុងឈរជើងបន្ទាត់ព្រំដែនច្រកទ្វាអន្តរជាតិប៉ោយប៉ែតផង ដែរ។
ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីលោកវរៈសេនីយ៍ឯក មាស ប៊ុនរុន នាយសេនាធិការរង ខេត្ត , លោក ជា សេងអាន ប្រធានទីស្នាក់ការច្រកទ្វារតំបន់ព្រំដែនស្រុកម៉ាឡៃ និងអភិបាលរងស្រុកផងដែរ។លោក គង់ រិទ្ធា បានឲ្យដឹងថា អំណោយដែលត្រូវផ្តល់ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ននាពេលនេះជាអំណោយរបស់ចលនាយុវជនកម្ពុជា ក្រុម១៥៧ និងសប្បុរសជនតាមរយះ ចលនាយុវជនកម្ពុជា ក្រុម១៥៧។
ជាមួយគ្នានោះដែរលោក ចៅ ជីអាន បានមានប្រសាសន៍បញ្ជាក់ថា ដោយមានការណែនាំពី ឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមន៍ចលនាយុវជនកម្ពុជា(ក្រុម១៥៧) ឯកឧត្តមបានចាត់ឲ្យលោកដឹកនាំក្រុមការងារចុះសួរសុខទុក និងនាំយកអំណោយផ្តល់ជូនដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងបីស្ថាប័ន ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន។
លោកបញ្ជាក់ទៀតថា រយះកាលកន្លងមកនេះចលនាយុវជនកម្ពុជា(ក្រុម១៥៧) បានចូលរួមចំណែក ជាមួយប្រមុខរាជរដ្ឋាភិបាល យ៉ាងសកម្ម ដូចជា ចុះសហការជាមួយអាជ្ញាធរជួយសង្ក្រោះពលរដ្ឋដែលជួបគ្រោះទឹកជំនន់ ចែកអំណោយដល់អ្នកខ្វះខាត ចាស់ជរាគ្មានទីពឹង និងជួបគ្រោះថ្នាក់ផ្សេងៗដោយមិនរើសអើងឡើយ។
ទន្ទឹមនោះកងកម្លាំងប្រដាប់អាវុធទាំងអស់បានថ្លែងអគុណ និងកោតសសើចំពោះចលនាយុវជនកម្ពុជា(ក្រុម១៥៧) ដែលបានចុះសួរសុខទុក និងនាំយកអំណោយមកផ្តល់ជូននិងផ្តល់កម្លាំងចិត្តដល់កងកម្លាំងដែលកំពុងឈជើងនៅតាមបន្ទាត់ព្រំដែន ដើម្បីការពារនិងទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសពលរដ្ឋខ្មែរ ដែលលួចឆ្លងដែនខុសច្បាប់ពីប្រទេសថៃ ចូលមកកម្ពុជា ដោយមិនបានធ្វើចត្តាឡីស័ក៕