ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ចាប់ឃាត់ខ្លួនជនល្មើស ដែលសម្លាប់ស្ត្រីស្រស់ស្អាត បម្រើការងារនៅក្នុងកាសស៊ីណូបានហើយ
Fri,05 March 2021 (Time 08:04 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 393នាក់)


ខេត្តបន្ទាយមានជ័យ៖ទីបំផុតជនល្មើសដែលសម្លាប់នារីស្រស់ស្អាត នៅក្នុងបន្ទប់ជួល លើឡៅតឿ ក្នុងបន្ទប់លេខ៥ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយនៅវេលាម៉ោង២២និង០០នាទីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅទីរួមខេត្តសៀមរាប ស្របពេលសពនារីវ័យក្មេង
ក៏កំពុងបូជាដែលនោះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យក្រោយពីធ្វើសកម្មភាពចាប់រំលោភសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ នៅក្នុងបន្ទប់ជួលនៅក្រុងប៉ោយប៉ែតរួចមក ជនសង្ស័យបានរត់គេចខ្លួនទៅខេត្តសៀមរាបសំងំលាក់ខ្លួន ក្រោយពីធ្វើការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត និងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប និងកម្លាំងព្រហ្មទណ្ឌនៃអគ្គនាយកដ្ឋាននគរបាលជាតិ និងមានការសម្របសម្រួលពីតំណាងអយ្យការផងនោះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅក្នុងទីរួមខេត្តសៀមរាប ដោយដកហូតបានកាំបិទមួយដែលបានធ្វើសកម្មភាពលើជនរងគ្រោះផងដែរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ​ឈ្មោះ រឿន ធារិន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសម្លាប់ពិតមែន។ ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួនបានស្គាល់ និងលង់ស្រឡាញ់នារីរងគ្រោះ តែនាងមិនដឹងខ្លួននោះ។

នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃ០២ ខែមីនា ឆ្នាំ២០២១ ខ្លួន​បានទៅគោះទ្វារបន្ទប់ជនរងគ្រោះ​ ពេលនាងបើកទ្វារខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួលទៅលើការ៉ូ បានយកកូនកាំបិតភ្ជុងទៅជនរងគ្រោះ។

បន្ទាប់មកក៏វាយចំពោះនាងបណ្តាលឲ្យចុកឆ្អល់គ្មានកម្លាំងរើបំរ៉ាស់ ហើយបានធ្វើសមក្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះបានសម្រេចមួយលើក។

ដោយបារម្ភខ្លាចជនរងគ្រោះប្តឹងគេក៏បានយកកូនកំបិតចាក់ច្រត់ទៅលើបំពង់កជនរងគ្រោះបណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនិងកន្លែង។

ហេីយក៏បាន​ប្រមូលយកសម្ភារៈរបស់ជនរងគ្រោះមានដូចជា ទូរស័ព្ទម៉ាក Oppo ១គ្រឿង, ចិញ្ចៀន ២វង់, ខ្សែក ១ខ្សែ, ប្រាក់បាត ៦.០០០ បាត, ប្រាក់ដុល្លារ ១២០$ ហើយឡើងជិះរថយន្តឈ្មួលគេចខ្លួនមកខេត្តសៀមរាប។

គួររម្លឹកដែរថា ជនរងគ្រោះឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ មុខរបម្រើការងារនៅកាស៊ីណូ ហ្ក្រេនរីសត រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានជនល្មើសចាក់ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ក្រោយពីធ្វើកោសល្យវិច័យរួច ជំនាញក៏បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវេលាម៉ោងជិត២ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ក្រោយមកកម្លាំងសមត្ថកិច្ចបានដុតដៃដុតជើងស្វែងរកជនល្មើស រហូតកំណត់បានមុខសញ្ញា សហការគ្នាឈានដល់ការចាប់ឃាត់ខ្លួនបាននៅទីរួមខេត្តសៀមរាបបានតែម្ដង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26242 នាក់
ម្សិលមិញ :
2712 នាក់
សប្តាហ៍នេះ :
59592 នាក់
ខែនេះ :
282611 នាក់
3 ខែនេះ :
650904 នាក់
សរុប :
13924826 នាក់