លោកអភិបាលក្រុងសិរីសោភ័ណ ជំរុញឲ្យអាជ្ញាធរសង្កាត់ ត្រូវណែនាំដល់អាជីវករលក់ដូរជាម្ចាស់តូប មុននឹងសាងសងឬតសំយាប ត្រូវដាក់ពាក្យស្នើរសុំមកអាជ្ញាធរ ចៀសវាងធ្វើទៅប៉ះពាល់ដល់ចំណីផ្លូវសាធារណៈ
ខេត្តបន្ទាយមានជ័យ៖លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹង នៅព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ថា លោកនិងក្រុមការងារក្រុងជាច្រើននាក់បានចុះធ្វើការណែនាំដល់ម្ចាស់ផ្សារ អ្នកម៉ៅភាស៊ី ត្រូវចូលរួមសហការរៀបចំទីតាំងផ្សារឲ្យមានសណ្តាប់ធ្នាប់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ពិសេសត្រូវប្រមូលសំរាម ឲ្យបានទៀងទាត់ មួយវិញទៀតមិនត្រូវឲ្យយានជំនិះចតនៅលើចិញ្ចើមផ្លូវជាដាច់ខាត ដែលវាអាចបង្កជាគ្រោះថ្នាក់ផ្សេងៗ។
ជាងនេះទៅទៀតលោកអភិបាលក្រុង បានណែនាំដល់ម្ចាស់ផ្សារ និងអ្នកម៉ៅភាស៊ីទូទាំងក្រុង ត្រូវរៀបចំទីតាំងផ្សារឲ្យមានសណ្តាប់ធ្នាប់ ជាពិសេសផ្សារនៅជាប់ផ្លូវជាតិតែម្តង។ចំណែកសំយាបផ្សេងៗលោកក៏បានជំរុញឲ្យអាជ្ញាធរសង្កាត់ ម្ចាស់ផ្សារ អ្នកម៉ៅភាស៊ី ត្រូវណែនាំដល់អាជីវករលក់ដូរជាម្ចាស់តូប មុននឹងសាងសងឬតសំយាប ត្រូវដាក់ពាក្យស្នើរសុំមកអាជ្ញាធរ ចៀសវាងធ្វើទៅប៉ះពាល់ដល់ចំណីផ្លូវសាធារណៈ។
ទន្ទឹមនោះលោកក៏បានជំរុញដល់សង្កាត់ទាំង៤ ត្រូវធ្វើការផ្សព្វផ្សាយចាប់ពីពេលនេះតទៅដល់បណ្តារអាជីវករឲ្យបានដឹង និងចូលរួមជាមួយអាជ្ញាធរ៕