ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរណ៍ ប​ណ្តាល​ឲ្យយុវ​ជនម្នាក់ស្លាប់ភ្លាមៗ ​ក្រោយពីបើ​កម៉ូតូ ទៅបុករ​ថយន្ត​ពី​ក្រោយ
Thu,04 March 2021 (Time 02:33 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 334នាក់)


ខេត្តបន្ទាយមានជ័យ៖​បុរសម្នាក់ទំនងជា​ស្រវឹងបើក​ម៉ូតូ​ទៅបុករថយន្តពី​ក្រោយបណ្តាល​​ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែងកើត​ហេតុ​ចំណែករថយន្ត​បើក​គេចខ្លួនបាត់​ដោយសុវត្ថិភាព កាលពី​វេលាម៉ោង​៩យប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅ​លើកំណាត់ផ្លូវ​ជាតិលេខ៥៦A ​ស្ថិតនៅក្នុងភូមិ​ខ្លែងព​ណ៌ខា​ងជើង ឃុំស្លក្រាម ស្រុកស្វា​យចេក ខេត្តបន្ទាយមានជ័យ។

លោកអធិការន​គរបាលស្រុកស្វាយចេកបាន​ឲ្យដឹងថា ជនរងគ្រោះ​អត់ស្គាល់អត្តសញ្ញាណ​មានមា​ឌធំដំបង សម្បុរខ្មៅ ស្លៀកខោជើង​វែងពណ៌ប្រផេះ ពាក់អាវព​ណ៌ស្លាទុំ ពាក់មួកសុវត្ថិភាព ពណ៌​បៃ​តង បើកម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាក​លេខ ។

លោកអធិការបញ្ជាថា មុន​ពេលកើតហេតុជនរងគ្រោះទំនងជាស្រវឹង បានបើកម៉ូតូពីជើងទៅត្បូង​ក្នុងល្បឿន​លៀន លុះមកដល់ចំណុចកើហេតុខាងលើ ស្រាប់តែបើកទៅ​បុករថយន្ត​ធុនធំ​ពីក្រោយ​ពេញទំ​ហឹងលាន់ដូចរន្ទះ បណ្តាល​ឲ្យជនរងគ្រោះបាក់.ក ស្លាប់ក្នុងថ្លុក​ឈាមនៅកន្លែងកើតហេតុ ក្រោយ​ពីកើ​តហេតុរថហន្តបង្កបើកគេចបាត់ស្រមោលតែម្តង​។

មកទល់ពេលនេះ សពជនរងគ្រោះ នៅមិនទា​ន់ស្គាល់អត្តសញ្ញានៅឡើយទេ សពបានយក​ទៅតំក​ល់​នៅវត្តកកោះកំណប់ ស្ថិតក្នុង​ភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយ​មានជ័យ ដើម្បី​រង​ចាំក្រុម​គ្រួសារឬសាច់ញាតិ មកទទួលយ​កទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
23605 នាក់
ម្សិលមិញ :
2712 នាក់
សប្តាហ៍នេះ :
56955 នាក់
ខែនេះ :
279974 នាក់
3 ខែនេះ :
648267 នាក់
សរុប :
13922189 នាក់