លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំង សម្រាប់យកសំណាកលើជនបរទេស ដើម្បីយកទៅពិនិត្យរកមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
ខេត្តកណ្ដាល៖ដើម្បីយកសំណាកទៅពិនិត្យរកមេរោគកូវីដ-១៩ (Covid-19) ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ កាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់យកសំណាកលើជនបរទេសដែលធ្វើការរោងចក្រ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ។ការធ្វើតេសយកសំណាកនេះនឹងចាប់ផ្ដើមនៅថ្ងៃទី០៤,០៥ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។
ក្នុងឱកាសនោះដែលលោក នៃ ចារី អភិបាលរងខេត្កកណ្ដាល ក៏បានចុះពិនិត្យ សួរសុខទុក្ខនិងផ្ដាំផ្ញើរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកនឹងធ្វើចត្តាឡីស័ក ចំនួន២៥នាក់ ក្នុងដីឡូផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវខិតខំបរិភោគអារហារឱ្យបានគ្រប់គ្រាន់ និងហាត់ប្រាណជាប្រចាំ និងត្រូវទុកបង្អូចនិងទ្វារ ឱ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ផងដែរ៕