សារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូដ-១៩ នៅក្នុងឱកាសឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នាពេលខាងមុខនេះ
រាជធានីភ្នំពេញ៖ដោយសារស្ថានការនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» នៅមិនទាន់មានភាពធូរស្រាលនៅឡើយនោះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំស្តីអំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូ៏ដ-១៩ នៅក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីថ្ងៃពុធ ៣ កើត ខែពិសាខ ឆ្នាំ ឆ្លូវ ៖ទោស័ក ព.ស ២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។
ក្នុងសារាចរនោះបានបញ្ជាក់ថា ការចេញសារាចរណែនាំអំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូដ-១៩ នៅក្នុងឱកាសឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ នៃការឆ្លងរាលដាលជំងឺនេះ ចំពោះវិស័យសង្គម និង សេដ្ឋកិច្ចជាតិនៅក្នុងបរិការណ៍ដែល «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» នៃការឆ្លងរាលដាលជំងឺកូវីដ -១៩ នៅមិនទាន់មានភាពធូរស្រាលនៅឡើយ ។
រាជរដ្ឋាភិបាលសូមណែនាំដល់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអំពាវនាវដល់សាធារណជនទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់គោរព និង អនុវត្តប្រកបដោយភាពម្ចាស់ការ ស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់ នូវ “សារាចរណែនាំលេខ០១ សរណន ចុះ ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២១ ស្តីពីការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីថ្ងៃពុធ ៣កើត ខែ ពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ និងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឱកាស ឈប់សម្រាកនេះ៕
ព័ត៌មានលំអិតសូមអាននូវសារាចរណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលដែលមានដូចថាងក្រោមៈ