ពិតជាអាសូណាស់ ស្ត្រីវ័យជាង២០ឆ្នាំម្នាក់ ត្រូវបានឃាតក ចាក់និងកាំបិតរួចអាក ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាម នៅក្នុងបន្ទប់ជួល លើឡៅតឿ បន្ទប់លេខ៥
ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន ក្រោយពេលដែលគេប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម នៅក្នុងបន្ទប់ជួល លើឡៅតឿ ក្នុងបន្ទប់លេខ៥ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយគេដាក់ការសង្ស័យថា ជាករណីឃាត្តកម្ម។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ មុខរបម្រើការងារនៅកាស៊ីណូ ហ្ក្រេនរីសតរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពបញ្ជាក់ថា ករណីនេះសង្ស័យជាករណីឃាតកម្ម ដោយសារនៅលើរូបរាងកាយមានស្នាមចាក់នឹងកាំបិតជាច្រើនកាំបិត(សុះ) នឹងអា.ក. រួចយកភួយសណ្ដប់ពីលើធម្មតា ឯដៃចងជាប់ទៅនឹងអាវទ្រនាប់។
ប្រភពបញ្ជាក់ទៀតថា នៅក្នុងបន្ទប់ជួលខាងលើជនរងគ្រោះជួលស្នាក់នៅពីនាក់មិត្តភ័ក្រ តែនៅមុនពេលកើតហេតុ មិត្តភ័ក្ររួមការចេញទៅធ្វើការបាត់ រីឯជនរងគ្រោះសម្រាក លុះដល់វេលាកើតហេតុខាងលើមិត្តភ័ក្របានចេញពីធ្វើការវិញ បែជាបន្ទប់ចាក់សោពីក្នុងទើបបង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចជំនាញ និងព្រះរាជអាជ្ញារងខេត្ត បានចុះមកធ្វើកោសល្យវិច័យ នឹងឆែកមើលកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកការពិតថា តើជាករណីអ្វីពិតប្រាកដ។តែទោះជាយ៉ាងនេះក្តីរហូតមកដល់ពេលនេះ អ្នកសារព័ត៌មានយើងមិនទាន់ទទួលបានព័ត៌មានច្បាស់ការពីកម្លាំងសមត្ថកិច្ចនៅឡើយទេ ក្រោយពីធ្វើកោសល្យវិច័យរួច ជំនាញបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវេលាម៉ោងជិត២ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១៕