ក្មេងម្នាក់ ព្រោះតែខឹងបងស្រីស្តីបន្ទោស រឿងដើរលេង និងទះកំផ្លៀង៣ដៃ រត់ទៅចង ក សម្លាប់ខ្លួនឯងនៅលើដើមអាកាស្យា
ខេត្តបន្ទាយមានជ័យ៖ក្មេងប្រុសចិត្តខ្លាំងម្នាក់ ដោយសារតែខឹងបងស្រីស្តីបន្ទោសបន្តិចបន្ទួចពីរឿងដើរលេង ហើយថែមទាំងទះកំផ្លៀង៣ដៃទៀត រត់ទៅចង ក សម្លាប់ខ្លួនឯងបានសម្រេច នៅលើដើមអាកាស្យា ស្ថិតនៅក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលត្រូវគេប្រទះឃើញកាលពីវេលាម៉ោង២រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១។
នគរបាលប៉ុស្តិ៍អូរអំបិលបានប្រាប់អ្នកព័ត៌មានឲ្យដឹងថា ក្មេងប្រុសដែលចង ក សម្លាប់ខ្លួនមានឈ្មោះ រឿន បញ្ញា អាយុ១២ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នគរបាលប៉ុស្តិ៍អូរអំបិលបន្តថា នៅមុនពេលកើតហេតុ ក្មេងប្រុសនេះ បានខឹងនិងបងស្រីស្តីបន្ទោសពីរឿងដើរលេងទាំងថ្ងៃទាំងយប់មិនខិតខំរៀនសូត្រហើយបានទះកំផ្លៀងចំនួន៣ដៃបន្ថែមទៀង ក៏បានយកខ្សែរនីឡុងកាវសម្រាប់ចងមងប្រវែងប្រហែលជិត៣ម៉ែត្រ រត់ទៅចងក ទៅហ្នឹងដើមអាកាស្យាកំពស់ប្រហែល២ម៉ែត្រកន្លះពីដី ចំងាយពីផ្ទះប្រហែល១៣០ម៉ែត្រ ខាងកើតផ្ទះក្នុងកម្ពោតព្រៃ ភ្លាមៗនោះដោយមានការមិនទុកចិត្តបងប្អូនក៏បានដើរតាមរកក៏ប្រទះឃើញកុមារ៉ានេះបានចង ក រួចទៅហើយ បន្ទាប់មកបាននាំគ្នាធ្វើការសង្គ្រោះដឹកយកទៅមន្ទីពេទ្យបង្អែកសិរីសោភ័ណ ពេលទៅដល់គ្រូពេទ្យបានពិនិត្យឃើញថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ រួចក៏បានដឹកសពត្រឡប់មកផ្ទះ។
នគរបាលប៉ុស្តិ៍បានបញ្ជាក់ទៀតថា ក្មេងប្រុសរូបនេះ កន្លងមកតែងតែគម្រាមក្រុមគ្រួសារពីការចងក សម្លាប់ខ្លួន ពេលគេខឹងម្តងៗ។បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច្ច័យរួច សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕