បន្ទាប់ពីមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបិទការចេញ ចូលនៅភូមិអូររុន ស្រុកស្ទឹងត្រង់ ជាបណ្តោះអាសន្ន
ខេត្តកំពង់ចាម៖ក្រោយពីមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈនោះនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាមបានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្រេចបិទការចេញ ចូលភូមិអូររុន ស្ថិតនៅក្នុងឃុំខ្ពកតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាបណ្តោះអាសន្ន។
យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនោះរដ្ឋបាលខេត្តបានសម្រេច
ប្រការ១.ត្រូវបានបិទការចេញ ចូល ជាបណ្តោះអាសន្ន នូវភូមិអូររុន ស្ថិតក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រហូតដល់មានការ ជូនដំណឹងឡើងវិញ ។
ប្រការ ២.បទប្បញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍ ។
ប្រការ ៣.នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ ប្រធានមន្ទីរ -អង្គភាពរដ្ឋបាលឃុំខ្ពបតាងួន និងប្រជាពលរដ្ឋ ក្នុងភូមិអូររុន ឃុំខ្ពបតាងួន ត្រូវអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ៕
ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តដែលមានដូចខាងក្រោម៖