ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អា​ជ្ញាធរ​ខេត្តបន្ទាយមានជ័យអំពាវនាវ​ដល់​ម្ចាស់ផ្ទះ និងបន្ទ​ប់ជួល ពិនិត្យលទ្ធភា​ពបញ្ចុះតម្លៃ ឬលើ​កលែ​ង​ការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួល​បន្ទប់ ក្នុងអំឡុង​ពេលនៃ​ការផ្ទុះជំងឺកូវីដ-១៩
Mon,29 March 2021 (Time 07:03 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 507នាក់)


ខេ​ត្តបន្ទាយមានជ័យ៖ដោយសារការផ្ទុះរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគម​ន៍ ២០ កុម្ភៈ" នៅតែបន្ត​កើនឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ បានធ្វើឲ្យ​ប្រជាពលរដ្ឋមួយចំ​នួនបាន​ទទួល​រងផល​ប៉ះ​ពាល់ខ្លាំង ក្នុងនោះ​អ្នកជួលផ្ទះ ឬជួលបន្ទប់ កំពុងជួប​ការលំ​បាកក្នុង​ការបង់ថ្លៃ​ឈ្នួលផ្ទះ ឬឈ្នួ​លបន្ទប់ផងនោះ រដ្ឋបាលខេត្តបន្ទាយមានជ័យ​បានចេញសេចក្តីអំពាវនាវ​បល់ម្ចាស់ផ្ទះ និងបន្ទ​ប់ជួល​ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែ​ងការបង់ថ្លៃឈ្នួល​ផ្ទះ ឬឈ្នួលបន្ទប់​ នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ទាំងមូល។

យោង​តាមសេចក្តីអំពាវ​នាវរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១​បានប​ញ្ជាក់ថា ដើម្បីរួមចំ​ណែកជាមួយរាជរដ្ឋាភិបា​ល និងរដ្ឋបា​លខេត្តបន្ទាយមានជ័​យ ក្នុងការគិតគួរ និង​ជួយទ្រទ្រង់ជីវភា​ពរបស់បងប្អូនប្រ​ជាពលរដ្ឋដែលកំពុង​ស្នាក់នៅផ្ទះជួល ឬបន្ទប់ជួលនោះ រដ្ឋបាល​ខេត្ត សូមអំពាវនាវដល់អ្នកឧ​កញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួល ទាំង​អស់ នៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យដូចខាងក្រោម៖
១-ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ក្នុងអំឡុង​ពេលនៃ​ការផ្ទុះ ព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ នេះ រហូតដល់ស្ថានភាព​នៃការរីករាលដាលមេរោគកូវីដ-១៩ មានសភាពធូរស្រាលឡើងវិញ។
២-រយោគយល់​អធ្យាស្រ័យចំពោះ​ការយឺតយ៉ាវក្នុងការ​បង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ពី​សំណាក់​អ្នកជួល ​ទាំងឡាយ ដោយគួរលើក​លែងការពិន័យឲ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់ក​ក់ចំពោះ​ការ​យឺត​យ៉ាវ ក្នុង​ការប​ង់ប្រាក់ថ្លៃឈ្នួល និងប​ន្តអនុញ្ញាត​ឲ្យពួកគាត់ស្នាក់នៅបន្តទៅទៀត ដោយមិន​គួរប​ណ្តេញ ពួកគាត់ចេញ​ឡើយ។

រដ្ឋបាលខេត្តបន្ទាយមា​នជ័យ មានក្តីសង្ឃឹមទុ​កជាមុនថា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែល ជាម្ចា​ស់ផ្ទះជួល ឬបន្ទប់ជួលទាំង​អស់ នៅក្នុងភូមិសាស្រ្តខេត្តបន្ទា​យមានជ័យ នឹងចូលរួម​អនុវត្តតា​មខ្លឹមសារ នៃសេចក្តីអំពាវនាវ​នេះ ដោយស្មារតីយោ​គយល់អធ្យាស្រ័យខ្ពស់ និងឈ​រលើស្មារតី​សាមគ្គីជាតិជាធ្លុងមួយ ជាក់​ជាមិនខាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1976 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
42961 នាក់
ខែនេះ :
243685 នាក់
3 ខែនេះ :
680697 នាក់
សរុប :
15514629 នាក់