ជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន ពាក់ព័ន្ធទៅនឹងករណីប្រើកាំភ្លើងច្នៃដើរបរបាញ់សត្វ
ខេត្តបាត់ដំបង៖ដោយអនុវត្តន៍តាមការណែនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងកាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៧និង៣២នាទី លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ រួមជាមួយក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណនន់ដែលមានលោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី ជាអធិការនគរបាលស្រុកចុះបប្រតិបត្តិការបង្ក្រាបកករណីកែច្នៃតម្លើងជួសជុលកាន់កាប់និងចែកចាយ( អាវុធកែច្នៃបាញ់គ្រាប់កង់ )០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចក្រុមទី១៤ ភូមិអូរតតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ សាន រក្សា ហៅ ប្រុស អាយុ ២៦ ឆ្នាំ
២-ឈ្មោះ ឡឹង លេង ភេទប្រុស អាយុ ៣០ ឆ្នាំ
៣-ឈ្មោះ ឈឿង សុភ័ក្ក្រ ភេទប្រុស អាយុ ២៦ ឆ្នាំ
៤-ឈ្មោះ នៅ ណា ហៅ ជ្រូក ភេទប្រុស អាយុ ២៥ឆ្នាំ ជនសង្ស័យ ចំនួន០៤ នាក់ខាងលើមានទីលំនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន៖កាំភ្លើងកែច្នៃ បាញ់គ្រាប់កង់ចំនួន ០៥ដើម,ដងឈើកែច្នៃធ្វើស្វ័យកាំភ្លើង ចំនួន ០២ ដើម,កាំបិតកែច្នៃ ចំនួន ០១ ដើម,ពូថៅ ចំនួន ០១ ,គ្រាប់ កង់(បាដាង)ចំនួន ០២ កំប៉ុង ,ទូរស័ព្ទដៃ ម៉ាក Realme ពណ៌ខៀវ ០១ គ្រឿង ,កាបូបស្ពាយ ពណ៌ កាហ្វេ ចំនួន ០១ ,អាវប៉ារ៉ា ដៃវៃង ចំនួន ០១និងម៉ូតូចំនួន ០៣ គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសាន រក្សា ហៅ ប្រុស បានឆ្លើយសារភាពថា ខ្លួនបានកែច្នៃតម្លើង( អាវុធកែច្នៃបាញ់គ្រាប់កង់បាដាង ) បានចំនួន ០៧ ដើម កន្លងមកហើយ ហើយក៏បានលក់ ទៅឱ្យអ្នកស្គាល់គ្នានៅភ្នំពេញបានចំនួន ០៣ ដើមផងដែរ ។
ជនសង្ស័យទាំង៤នាក់ក្រោយពីឃាត់ខ្លួនបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕