ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
មនុស្សប្រុស​ស្រី៤នាក់ រងរបួស​ធ្ងន់ស្រាល ដោយសា​រជួបគ្រោះថ្នាក់​ក្រឡាប់រថ​យន្ត​ចូលក្នុងទឹក​ប្រឡាយ បង្កការភ្ញាក់​ផ្អើល ​នៅស្វាយរៀង
Fri,26 March 2021 (Time 08:15 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 476នាក់)


ខេត្តស្វាយរៀង៖ដោយ​សា​រការ​បើកបរ​ធ្វេសប្រ​ហែ​សបង្ក​ឲ្យមា​នគ្រោះថ្នាក់ចរាចរ​ណ៍ ដោយ​រថយន្ត​បើកបរមិន​ប្រកាន់ស្ដាំរ៉េចង្កូតបុកតូបលក់ដូរ និ​ងមនុស្សមិន​ទាន់អស់​ល្បឿន បន្តទៅមុខ​ក្រឡាប់​ចូលក្នុង​ទឹកប្រឡាយ បណ្តាល​ឲ្យមនុស្សប្រុ​ស​ស្រី​ចំនួន៤នាក់ រងរបួស​ធ្ងន់ស្រាល បញ្ជូន​ទៅស​ង្គ្រោះនៅឯមន្ទីរពេទ្យ​​កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១១១​និង១១២ ស្ថិតនៅក្នុង​ភូមិត្របែកប្រហោង ​ឃុំតាសួ​ស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្មេងប្រុសដែលរងគ្រោះ ខណៈអង្គុយ​លេខក្នុងតូបលក់ដូរមាន​ឈ្មោះអូន សំណាង អាយុ៤ឆ្នាំ​រស់​នៅភូមិត្របែ​កប្រហោង ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ចំណែក​អ្នកបើក​រថយន្ត​បង្ក​ហេតុ​ត្រូវបានស្គា​ល់ឈ្មោះក្រេត ចិត្ត អាយុ៣​៩ឆ្នាំ រស់នៅភូមិទូលរកា ឃុំកំព​ង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង និងអ្នករួមដំណើរ​មានឈ្មោះងូ វេ ភេទស្រី អាយុ៤៩ ឆ្នាំរស់នៅភូមិប្រសូតទី១ ឃុំ​កណ្កៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងឈ្មោះ នាង សុផាត ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំកំពោតម្រះ ឃុំពពេទ្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាម​ប្រភពព័ត៌មានបាន​ឲ្យដឹងថា មុនពេលកើតហេតុ​មាន​រ​ថយន្តមួយគ្រឿងម៉ាក​តាកូម៉ា ពណ៌ស​មិន​ចាំស្លាក​លេ​ខ បើកលើផ្លូវជាតិលេខ​១ក្នុងទិសដៅពីកើ​តទៅលិច មិនប្រកាន់ស្ដាំលុះមកដល់​ចំណុច​កើតហេតុខាងលើ​ក៏ស្រាប់​តែរ៉េចង្កូតទៅបុកតូបល​ក់ដូរ និង មនុស្សហើយមិន​ទាន់អស់​ល្បឿន​បន្ត​ទៅមុខក្រឡាប់​ចូលក្នុងទឹកប្រឡាយបង្កការភ្ញាក់ផ្អើលតែម្ដង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2589 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
50456 នាក់
ខែនេះ :
284148 នាក់
3 ខែនេះ :
650955 នាក់
សរុប :
13946328 នាក់